• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជិះកង់វៀតណាមឈ្នះមេដាយមាសក្នុងពានរង្វាន់ជើងឯកជិះកង់ផ្លូវវែងអាស៊ី ២០២៥

ដំណឹងល្អបានមកដល់ក្រុមកីឡាប្រណាំងកង់ផ្លូវវែងរបស់វៀតណាម នៅពេលដែលកីឡាករជើងចាស់ Hoang Hai Nam បានឈ្នះមេដាយមាសមួយកាលពីរសៀលថ្ងៃម្សិលមិញ (៨ កុម្ភៈ) ក្នុងពានរង្វាន់ ជើងឯក ជិះកង់ផ្លូវវែង អាស៊ីឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅប្រទេសថៃ។
អ្នកជិះកង់ Hoang Hai Nam (ទីពីរពីឆ្វេង) បានឈ្នះមេដាយមាសក្នុងក្រុមអាយុ ៦០+ ក្នុងពានរង្វាន់ ជើងឯក ជិះកង់ផ្លូវវែង អាស៊ីឆ្នាំ ២០២៥ (រូបថត៖ FBNV)

នេះជាលើកទីមួយហើយដែលអ្នកប្រណាំងកង់ Hoang Hai Nam តំណាងឱ្យកីឡាប្រណាំងកង់ស្ម័គ្រចិត្តវៀតណាមចូលរួមក្នុងសង្វៀនអាស៊ី។ នេះក៏ជាមេដាយមាសដំបូងគេរបស់វៀតណាមក្នុងការប្រកួតនេះ។

ជ័យជំនះរបស់កីឡាករប្រណាំងកង់ Hoang Hai Nam មិនត្រឹមតែនាំមកនូវសិរីរុងរឿងដល់គាត់ផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ចលនាជិះកង់កីឡាវៀតណាមផងដែរ។

គួររំលឹកថា អ្នកជិះកង់ម្នាក់នេះ ត្រូវប្រើកង់ខ្ចីពីម្ចាស់ផ្ទះថៃ បន្ទាប់ពីម៉ូតូត្រូវភ្លើងឆាបឆេះក្នុងឡានដឹកទំនិញរបស់គណៈរៀបចំ (៥ កុម្ភៈ)។ ទោះបីជាប្រឈមមុខនឹងការលំបាករាប់មិនអស់ ប៉ុន្តែ Hoang Hai Nam នៅតែសម្រេចបានលទ្ធផលល្អបំផុត និងទទួលបានមេដាយមាសដ៏មានតម្លៃ។

ព្រឹត្តិការណ៍ប្រណាំងកង់ជើងឯកអាស៊ីឆ្នាំ ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែកុម្ភៈនៅប្រទេសថៃ ដោយមានការចូលរួមពីអ្នកជិះកង់កំពូលប្រចាំទ្វីបចំនួនជិត ៥០០ នាក់។ នេះជាការប្រកួតក្រោមប្រព័ន្ធរបស់សហភាពជិះកង់អន្តរជាតិ (UCI)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top