• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ុយក្រែនប្រកាសពីពេលវេលាសម្រាប់វង់ចរចាទីបីជាមួយរុស្ស៊ី

លោក David Arakhamia សមាជិកក្រុមអ្នកចរចាអ៊ុយក្រែនបានឲ្យដឹងថា អ៊ុយក្រែននិងរុស្ស៊ីនឹងរៀបចំវង់ចរចាបន្ទាប់ទៀតនៅថ្ងៃទី៧ ខែមីនា។
  ទិដ្ឋភាពនៃវង់ចចរចាទី២ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នៅតំបន់ Belovezhskaya ប្រទេសបេឡារុស្ស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ (រូបថត៖THX/TTXVN)  

ក្នុងសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គម Facebook លោក Arakhamia បានសរសេរថា៖ «កិច្ចចរចាវង់ទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមីនា»។

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស បន្ត "សកម្មភាពវាយលុក" នៅអ៊ុយក្រែន បន្ទាប់ពីបានប្រកាសបទឈប់បាញ់មួយកាលពីដើមថ្ងៃដដែលនោះ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលនៅទីក្រុងដែលឡោមព័ទ្ធពីរគឺ Mariupol និង Volnovakha បានជម្លៀសចេញ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្សី លោក Igor Konashenkov បានឲ្យដឹងថា "ដោយសារតែភាគីអ៊ុយក្រែនមិនមានឆន្ទៈ បង្កឥទ្ធិពលលើកងកម្លាំងជាតិនិយម ឬពន្យារពេលបទឈប់បាញ់នោះ សកម្មភាពវាយលុកត្រូវបានបន្តឡើងវិញនៅវេលាម៉ោង ១៨ ម៉ោងនៅទីក្រុងម៉ូស្គូ (ពោលគឺម៉ោង ២២ នៅវៀតណាម)"។ យោងតាមលោក Konashennkov កងវរសេនាតូចជាតិនិយមនៅអ៊ុយក្រែនបានទាញយបទឈប់បាញ់ ដើម្បីប្រមូលផ្តុំនិងពង្រឹងកម្លាំងរបស់ខ្លួន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top