• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីតាលីថ្លែងអំណរគុណវៀតណាម ដែលបានឧបត្ថម្ភបង្ការប្រឆាំងជំងឺរាតត្បាត Covid-19


 សំបុត្រ​ថ្លែង​អំណរគុណ​របស់​រដ្ឋមន្រ្តី​អ៊ីតាលី​ផ្ញើ​ជូន​ ​ឧបនាយករដ្ឋមន្រ្តី​ និង​ជា​រដ្ឋមន្រ្តីការបរទេស​វៀតណាម​ លោក ​ផាម ​ប៊ិញ​មិញ​ (Pham Binh Minh)។
 

រដ្ឋមន្រ្តី​អ៊ីតាលី​ លោក Luigi Di Maio បាន​ផ្ញើ​សំបុត្រ​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ ដែលបាន​ជួយ​ឧបត្ថម្ភ​ប្រទេសនេះ ក្នុងបុព្វហេតុ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​ Covid-19។​

គោរព​ផ្ញើ​ជូន​លោក ​ផាម ប៊ិញ​មិញ​ (Pham Binh Minh)

ខ្ញុំចង់​សម្តែងពី​​ទឹក​ចិត្ត​អរគុណ​ដោយ​ស្មោះ​ ចំពោះ​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ ក្នុង​បុព្វហេតុ​​ប្រយុទ្ធប្រឆាំង​ ការ​រាតត្បាត​នៃ​ជំងឺ​ Covid-19 នៅ​អ៊ីតាលី​។ ក្នុង​កាលៈ​ទេសៈ​ពេញទៅ​ដោយ​បញ្ហាប្រឈម​នេះ  ស្មារតីសាមគ្គី​ធំទូលាយ​ ​បាន​ស្តែង​នៅ​គ្រប់​កម្រិត​​ដោយ​​រដ្ឋាភិបាល​ ​​បណ្តា​អង្គការ​សង្គម​ និង​​ជា​តឹក​តាងស​ឱ្យ​ឃើញ​ទំនាក់ទំនង​ស៊ី​ជម្រៅ ​រវាង​ប្រទេស​យើង​​ទាំង​ពីរ​។

រដ្ឋាភិបាល​អ៊ីតាលី​​កំពុង​​ខិតខំប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​រារាំង​ការ​រាតត្បាត​នៃ​ virus SARS-CoV-2 មើលថែ​ដល់​អ្នក​រង​គ្រោះ​ប៉ះពាល់​ និង​ដោះស្រាយ​នូវ​ផល​វិបាក​​ធ្ងន់​ធ្ងរ​ ចាប់​ប្រភពចេញព​ជំងឺ​រាតត្បាត​ ដែល​មានលក្ខណៈ​សកល​លោក​នេះ​។ ការ​ជំនួយ​ឧបត្ថម្ភ​នៃ​មិត្ត​ ប្រាកដ​នឹង​រួម​ចំណែក​លើ​ភាព​ជោគ​ជ័យ​ក្នុង​សកម្មភាព​របស់​យើង​ខ្ញុំ​ នឹង​ជួយ​យើង​ខ្ញុំ​ក្នុង​ដំណើរ​ស្តារ​ឡើង​វិញ​ក្រោយ​ពី​ជំងឺ​រាតត្បាត​។​

ប្រជាជន​អ៊ីតាលី​នឹង​តែង​កត់ត្រា​នូវ​ទឹក​ចិត្ត​សង្គហៈ ​និង​ស្មារតី​សាមគ្គី ដែល​វៀតណាម​បង្ហាញ​ក្នុង​ពេល​ចាំបាច់​។ រួម​សាមគ្គី​ ពួក​យើង​កៀក​ស្មា​ក្បែរ​គ្នា​។ រួម​សាមគ្គី​ ពួក​យើង​នឹង​ជោគ​ជ័យ​។

ជាទីគោរព​ដ៏ខ្ពង់ខ្ពស់
Luigi Di Maio

 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top