• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្រ្តាលីជួយឧបត្ថម្ភថវិកាជាង ១៦៩ ពាន់លានដុងដើម្បីជួយលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាម

គម្រោង “លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាម” នឹងត្រូវអនុវត្តចាប់ពីខែមិថុនាឆ្នាំ ២០២១ ដល់ខែកក្កដាឆ្នាំ ២០២៥។

ពិធីចុះហត្ថលេខាលើគម្រោង “លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅប្រទេសវៀតណាមក្នុង ដំណាក់កាល ២០២១-២២២៥” (រូបថត៖ UNFPA)


រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ជំនួយឧបត្ថម្ភចំនួន ៩.៥ លានដុល្លារអូស្ត្រាលី (ប្រហែល ១៦៩ ពាន់លានដុង) សម្រាប់គម្រោងអូសបន្លាយ រយៈពេល ៤ ឆ្នាំរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាមនិងដៃគូរបស់អង្គការសហប្រជាជាតិ ដើម្បីជួយឧបត្ថម្ភដល់ស្ត្រីនិងកុមារដែលត្រូវរងអំពើហិង្សា។ នៅក្នុងពិធីបូកសរុបគម្រោងការ “គាំទ្ររាល់អន្តរាគមន៍ដើម្បីលុបបំបាត់អំពើហឹង្សាលើស្ត្រី និងកុមារនៅវៀតណាមក្នុងបរិបទឆ្លងរាលដាលជំងឹរាតត្បាតកូវីដ ១៩” និង “ពិធីចុះហត្ថលេខាលើគម្រោងលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅ វៀតណាមដំណាក់កាល ២០២១-២០២៥ បានធ្វើឡើងនៅថ្ងៃទី ២៤ ខែឧសភានៅឯការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ កម្មវិធីនេះនឹងពង្រឹងយុទ្ធសាស្ត្របង្ការរាល់កិច្ចប្រឹងប្រែងឆ្លើយតបពហុវិស័យដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីនិងកុមារ ក៏ដូចជា ពង្រឹងប្រព័ន្ធឆ្លើយតបអំពើហឹង្សានិងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារអំពើ ហឹង្សា។

សូមគូសបញ្ជាក់ថា គម្រោង “លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាម” នឹងត្រូវអនុវត្តចាប់ពីខែមិថុនាឆ្នាំ ២០២១ ដល់ខែកក្កដាឆ្នាំ ២០២៥។ គម្រោងនេះមានគោលបំណងដើម្បីសម្រេចគោលដៅដែលស្ត្រីនិងកុមារទាំងអស់នៅ ក្នុងប្រទេសវៀតណាមរួមទាំងជនងាយរងគ្រោះបំផុត នឹងមានជីវភាពរស់នៅដោយគ្មានអំពើ ហឹង្សាតាមរយៈយុទ្ធសាស្រ្តបង្ការនិងការឆ្លើយតបពហុវិស័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top