• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ វៀតណាមនាំមកនូវ” ភាពស្វាហាប់ថ្មី” ដល់អាស៊ាន


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថត VNA)
 

ឯកអគ្គរដ្ឋទូត និងជាប្រធានក្រុមអចិន្រ្តៃយ៍ម៉ាឡេស៊ីប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក​ស្រី Kamsiah Kamaruddin បាន​វាយតម្លៃថា ការដែលវៀតណាមចូលជាសមាជិកអាស៊ាន នាថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ១៩៩៥ បាន នាំមកនូវ“ ភាពស្វាហាប់ថ្មី” ដល់អង្គការនេះ។ 

 
ក្នុង​បទសម្ភាសន៍ជាមួយអ្នកយក ព័ត៌មាននៃ​ទីភ្នាក់​ងារ​សារព័ត៌​មាន​វៀត​ណាម​ប្រចាំ​នៅ​ទីក្រុង​ហ្សាការ​តាកាល​ពីពេលថ្មីៗនេះ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា៖ តាំងពីគ្រាដំបូង ដែលមានសមាជិកចំនួន ៦ នោះ អាស៊ាន​មាន  ភាពស្រដៀងគ្នាជាច្រើន។ ប៉ុន្តែនៅពេល​ដែលវៀតណាម​បានចូលរួម​ជាសមាជិក​អាស៊ាន​មក ទីក្រុ​ងហាណូយបាននាំមកនូវ“ ភាពស្វាហាប់ថ្មី”និងកត្តាថ្មី ហើយយើងខ្ញុំបានរួមសហការ​ជាមួយវៀ​ត​ណាម​ ដើម្បីកសាងអាស៊ានមួយប្រកបដោយភាពរឹងមាំ។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែល​មានសេដ្ឋកិច្ច​ខ្លាំងក្លាបំផុតក្នុងអាស៊ាន ហើយមូលហេតុមួយ ដែលជួយអាស៊ានទទួលបានកំណើនល្អ គឺដោយសារ​មានការ ចូលរួមចំណែករបស់បណ្តាប្រទេសដូចជាវៀតណាម។
 
លោក​ស្រីបានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន វៀត​ណាម​បាន​អះអាង​នូវ​តួនាទី​ជាអ្នក​ដឹកនាំយ៉ាង​ខ្លាំងក្លា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រ​វាងបណ្ដាប្រទេសជាសមាជិកអាស៊ានផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top