• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពទឹកជំនន់នៅប្រទេសចិន

យោងតាមសំណើរបស់វៀតណាមនិងជាប្រធានអាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពទឹកជំនន់នៅប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់បានសម្តែងនូវយោគយល់និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនចិនចំពោះការបាត់បង់ដ៏ធំធេង ទាំងអាយុជីវិត ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីទឹកជំនន់ ក៏ដូចជាប្រជាជនរាប់លាននាក់ត្រូវបានជម្លៀសផងដែរ។ ចែករំលែកចំពោះការលំបាកទាំងនេះ អាស៊ានបានបង្ហាញជំនឿថា ប្រទេសចិននឹងជំនះពុះពាររាល់ឧបសគ្គនិងជំនះពុះពារនូវការខូចខាតដែលបង្កឡើង ដោយគ្រោះមហន្តរាយធម្មជាតិយ៉ាងឆាប់ៗ។ ទន្ទឹមជាមួយគ្នានោះ អាស៊ានក៏បានបញ្ជាក់ពីសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយឧបត្ថម្ភចិននាគ្រាដ៏លំបាកនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top