• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន+៣៖ ឆ្ពោះទៅការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាពនិង​បរិយាប័ន្ន​

នាថ្ងៃទី១៩ ខែធ្នូ វេទិកាអាស៊ីបូព៌ាលើកទី ២០ (EAF-20) ក្រោមអធិបតីភាព របស់វៀតណាម ដោយប្រធានបទ "រំលឹកខួបលើកទី ២៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង)៖ រួមគ្នាស្តារឡើងវិញនិងរីកធំធាត់ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ស្មើភាពគ្នានិងនិរន្តរភាពនៅអាស៊ីបូព៌ា" បានបើកជាផ្លូវការនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ។
  ឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានវៀតណាមថ្លែងសុន្ទរកថា។ (រូបភាព៖ ក្រសួងការបរទេស)  

ថ្លែងមតិនៅវេទិកានេះ អគ្គលេខាធិការរងអាស៊ាន លោក Tran Duc Binh បានស្នើថា នាពេលខាងមុខ អាស៊ានគប្បីសហប្រតិបត្តិការជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពង្រឹង និងពង្រីកថែមទៀតនូវតួនាទីនៃយន្តការសហប្រតិបត្តិការ សំដៅរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពសុខាភិបាលក្នុងតំបន់ ជាពិសេសក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍និងផលិតវ៉ាក់សាំង។

  ឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានវៀតណាមថ្លែងសុន្ទរកថា។ (រូបភាព៖ ក្រសួងការបរទេស)  

វេទិកា EAF-20 បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ។ មន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញជួរមុខនៃបណ្តាប្រទេសអាស៊ាន+៣ បានរួមមតិយោបល់នៅក្នុងសម័យពិភាក្សាលើប្រធានបទដូចជា៖ កិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពនៅអាស៊ីបូព៌ា; លើកកម្ពស់សមត្ថភាពសុខាភិបាលជាតិនិងតំបន់ សំដៅបង្កើនសមត្ថភាពឆ្លើយតបនឹងស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់នាពេលអនាគត; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅស្តារនិងកំណើនប្រកបដោយចីរភាពនៅអាស៊ីបូព៌ា; និងកិច្ចសហប្រតិបត្តិការអាស៊ាន+ ៣ ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ឆ្ពោះទៅការអភិវឌ្ឍបរិយាប័ន្ន ស្មើភាពគ្នានិងនិរន្តរភាពនៅអាស៊ីបូព៌ា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top