• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន២០២០៖ អនុម័តលើផែនការសកម្មភាពស្ដារសេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុន

កិច្ចប្រជុំនេះគឺសំដៅពិភាក្សាកសាងវិធានការជាក់ស្ដែង ដើម្បីអនុវត្ត “សេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនស្ដីពីគំនិតផ្ដួច ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19” ដែលភាគីទាំងពីរបានអនុម័តកាលពីខែមេសាឆ្នាំ​២០២០​។

រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh។ (រូបថត៖ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម)


នារសៀលថ្ងៃទី២៩ កក្កដា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានធ្វើជាអធិបតី នៅកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះគឺសំដៅពិភាក្សា កសាងវិធានការជាក់ស្ដែងដើម្បីអនុវត្ត “សេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនស្ដីពីគំនិតផ្ដួចផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19” ដែលភាគីទាំងពីរបានអនុម័តកាលពីខែមេសាឆ្នាំ​២០២០។ ការសន្យានានាក្នុងសេចក្ដីថ្លែងការណ៍នេះជះឥទ្ធិពលគួរឲ្យកត់សម្គាល់លើការអភិវឌ្ឍសេដ្ឋកិច្ចនិងការធានាសន្តិសុខសង្គមនៅក្នុងតំបន់អាស៊ីក៏ដូចជាទូទាំងសកលលោកផងដែរ។

នៅកិច្ចប្រជុំនេះដែរ បណ្ដារដ្ឋមន្រ្តីបានអនុម័តលើផែនការសកម្មភាពស្ដារសេដ្ឋកិច្ចឡើងវិញរវាងអាស៊ាន-ជប៉ុន សំដៅឈានទៅដល់គោលដៅស្នូលទាំង៣នោះគឺរក្សាភាពស្អិតរមួតក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុនបន្ធូរស្រាលផលប៉ះពាល់នៃវិបត្តិ Covid-19 ទៅលើខឿនសេដ្ឋកិច្ច ហើយបង្កើនសមត្ថភាពស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម  

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ពិធីបដិសណ្ឋារកិច្ចដ៏ឧឡារិកត្រូវបានធ្វើឡើង នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកដល់ព្រះរាជាណាចក្រកម្ពុជា។

Top