• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានសម្តែងការព្រួយបារម្ភអំពីការធ្វើតេស្តសាកល្បងមីស៊ីលប៉ាលីស្ទីករបស់កូរ៉េខាងជើង

អាស៊ានបានអំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តន៍ឲ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនចំពោះរាល់សេចក្ដីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
 

រូបថត៖ លេខាធិការដ្ឋានអាស៊ាន


ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានចេញផ្សាយនៅថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ ២០២២ នោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការធ្វើតេស្តសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែលអាច "បង្កើនភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់" ។ អាស៊ានបានអំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តន៍ឲ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនចំពោះរាល់សេចក្ដីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាស៊ានបានអះអាងសារជាថ្មីអំពីការត្រៀមខ្លួនជាស្រេចដើរតួនាទីស្ថាបនា តាមរយៈការប្រើប្រាស់យន្តការអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន (ARF) ក្នុងការជំរុញកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។     សេចក្តីថ្លែងការណ៍របស់អាស៊ានបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្តសាកល្បងមីស៊ីលចំនួន ៧ ដងចាប់តាំងពីដើមឆ្នាំមកនោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top