• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានសម្តែងការខកចិត្តចំពោះការសន្យាសន្តិភាពរបស់យោធាមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី  Retno Marsudi (ឆ្វេង) និងបេសកជនពិសេសអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Eryawan Yusof  (ប្រភព៖ Twitter រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី)


បណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី ៤ ខែតុលាបានសម្តែងការខកចិត្តចំពោះការសន្យារបស់រដ្ឋអំណាចយោធាមីយ៉ាន់ម៉ាអំពីផែនការសន្តិភាពដែលត្រូវបានអាស៊ានឯកភាពគ្នាអនុម័ត។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយពីជំនួបតាមអនឡាញរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលានោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានចាត់ទុកថាដល់ពេលវេលា ដែលបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវរាយការណ៍ពីស្ថានការណ៍នេះជូនមេដឹកនាំអាស៊ានទាំង ៩ រូប ដើម្បីតម្រង់ទិសដៅសម្រាប់ការចូលរួមរបស់អាស៊ានជាមួយមីយ៉ាន់ម៉ា ជាពិសេសក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងទី ៣៩ នាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានដាស់តឿនដល់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) សហការគ្នាដើម្បីដោះស្រាយបញ្ហា។  តាមរយៈបណ្ដាញសង្គម Twitter រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានព្រមានថា មីយ៉ាន់ម៉ាអាចត្រូវបានផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ានប្រសិនបើប្រទេសនេះបដិសេធមិនសហការជាមួយបេសកជនពិសេសរបស់ប្លុកនេះ ក្នុងការដោះស្រាយវិបត្តិនាបច្ចុប្បន្ននេះផងដែរ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី ១ ខែមីនា នៅតំបន់អនុស្សាវរីយ៍នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង ក្នុងឃុំម៉ុឌឹក ខេត្តក្វាងង៉ាយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង (១ មីនា ១៩០៦ - ១ មីនា ២០២៦)។ ពិធីនេះរួមមានកម្មវិធីសិល្បៈ ការបញ្ចាំងភាពយន្តឯកសារអំពីជីវិត និងអាជីពរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង និងពិធីរំលឹកជាផ្លូវការ។

Top