• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានប្រកាសបើកកិច្ចប្រជុំកំពូលពិសេសដោយផ្ទាល់នៅទីក្រុងហ្សាកាតា

ផែនការរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសខាងលើត្រូវបានប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ីនិងរដ្ឋមន្រ្តីការបរទេសប្រទេសនេះ គឺលោកស្រី Retno Marsudi ធ្វើការជំរុញក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយមានការគាំទ្រពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរីនិងហ្វីលីពីន។

មេដឹកនាំនៃសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងជួបប្រជុំគ្នានៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីនៅថ្ងៃទី ២៤ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ ទំនាក់ទំនងការបរទេស និងបញ្ហាក្នុងតំបន់ផ្សេងទៀត ក្នុងនោះមានវិបត្តិនៅមីយ៉ាន់ម៉ា។ មុននោះ នាថ្ងៃទី ១៦ ខែមេសា ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា មេដឹកនាំមកពីប្រទេសអាស៊ានទាំង ១០ និងមេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយឯក Min Aung Hlaing នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។

ផែនការរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសខាងលើត្រូវបានប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងរដ្ឋមន្រ្តីការបរទេសប្រទេសនេះគឺលោកស្រី Retno Marsudi ធ្វើការជំរុញក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយមានការគាំទ្រពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរីនិងហ្វីលីពីន។

សូមគូសបញ្ជាក់ថា មីយ៉ាន់ម៉ាស្ថិតក្នុងភាពជាប់គាំងនយោបាយចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីយោធាបានចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាល អភិបាលរដ្ឋ ថ្នាក់តំបន់និងរដ្ឋ រួមទាំងសមាជិកជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)។
យោធាមីយ៉ាន់ម៉ាអះអាងថា មានការក្លែងបន្លំជាច្រើននៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ទោះបីជា គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់នេះក៏ដោយ។ យោធាបានសន្យាថា នឹងរៀបចំការបោះឆ្នោត ហើយផ្ទេរអំណាច ព្រមទាំងបដិសេធការធ្វើរដ្ឋប្រហារផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top