• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានឆ្នាំ២០២០៖ កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងអាស៊ាននិងចក្រភពអង់គ្លេស

ក្រោមការសម្របសម្រួលរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេសលោកស្រី Elizabeth Truss ភាគីទាំងពីរបានសម្ដែងនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីជម្ងឺ Covid-19 ទៅលើកំណើននិង ការអភិវឌ្ឍសេដ្ឋកិច្ច។

ទិដ្ឋភាពនៃកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្ដាប្រទេសសមាជិកអាស៊ានជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចចក្រភពអង់គ្លេស (UK)។ (រូបថត៖ congthuong.vn)


នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២និងកិច្ចប្រជុំពាក់ព័ន្ធនានា (AEM 52) នាយប់ថ្ងៃទី២៦ សីហា បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសអាស៊ាននានាបានចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ រដ្ឋមន្រ្តីសេដ្ឋកិច្ចចក្រភពអង់គ្លេស (UK)។

ក្រោមការសម្របសម្រួលរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេសលោកស្រី Elizabeth Truss ភាគីទាំងពីរបានសម្ដែងនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីជម្ងឺ Covid-19 ទៅលើកំណើននិង ការអភិវឌ្ឍសេដ្ឋកិច្ច។

ភាគីទាំងពីរបានសន្យាថា នឹងមានសហប្រតិបត្តិការរួមគ្នាដើម្បីរក្សានិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិង UK កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជម្ងឺ Covid-19 បង្កើនលក្ខណៈ បត់បែនតាមកាលៈទេសៈរបស់ខឿនសេដ្ឋកិច្ចសមាជិកនានានៃភាគីទាំងពីរ ហើយបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហនិងតម្លាភាព។

ដោយផ្អែកទៅលើ “ផែនការសកម្មភាពទីក្រុងហាណូយស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាននិងការជំរុញខ្សែសង្វាក់ផ្គត់ ផ្គង់សំដៅឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19” ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងនិងក្រោយពីជម្ងឺរាតត្បាត ក៏ដូចជាកំណត់ទិសដៅសហប្រតិបត្តិការនាពេលខាងមុខដើម្បីទ្រទ្រង់ខ្សែសង្វាក់នេះ។ ទន្ទឹមនេះ ជំរុញកិច្ចសន្ទនារវាងរដ្ឋាភិបាលនិងសហគមន៍សហគ្រាសដើម្បី រុញថយក្រោយជម្ងឺរាតត្បាតនិងកសាងកិច្ចសហប្រតិបត្តិការនាពេលខាង មុខផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top