• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍


រដ្ឋមន្ត្រីការបរទេសអាស៊ាននិងអគ្គលេខាធិការអាស៊ាននៅក្នុងសន្និសីទចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នាថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០ នៅទីក្រុង Nha Trang-វៀតណាម (រូបថតៈ baoquocte.vn)
 

ក្នុងឱកាសប្រារព្ធខួប ៥៣ ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន - ៨ សីហា ១៩៦៧ - ៨ សីហា ២០២០) នាថ្ងៃទី ៨ សីហា តាមសំណើរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងឥណ្ឌូណេស៊ី ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ានបានបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់មួយប្រកបដោយសន្តិភាព ស្ថេរភាព សន្តិសុខ និងអព្យាក្រឹត  ព្រមទាំងពង្រឹងតម្លៃសន្តិភាពដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់បានជំរុញឱ្យប្រទេសនានា មានការអត់ធ្មត់ កុំមានសកម្មភាពដែលបង្កើនជម្លោះ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខ កុំប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង ក៏ដូចជាដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានអំពាវនាវឲ្យបណ្តាប្រទេស បន្តកសាងយុទ្ធសាស្ត្រគួរឱ្យទុកចិត្ត និងការទុកចិត្តគ្នាទៅវិញទៅមក នៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន តាមរយៈការបន្តកិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការ និងការបង្កើតបរិយា កាសសន្តិភាព ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
 
នៅក្នុងទំនាក់ទំនងកិច្ចការបរទេស អាស៊ានលើកទឹកចិត្តដៃគូរបស់ខ្លួនឱ្យបន្តចូលរួមនិងរួមវិភាគទានយ៉ាងសកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនិងយន្តការដែលដឹកនាំដោយអាស៊ាន។ នៅកម្រិតពិភពលោក អាស៊ានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រពហុភាគីនិយម ដោយផ្អែកលើគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
 
សូមគូសបញ្ជាក់ថា នេះជាលើកដំបូងហើយដែលរដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លើប្រធានបទ សន្តិភាពនិងសន្តិសុខក្នុងតំបន់ចំទៅថ្ងៃប្រារព្ធខួបបង្កើតអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top