អាមេរិកបញ្ជាក់ពីលទ្ធភាពដែលប្រធានាធិបតីអ៊ុយក្រែនចូលរួមកិច្ចប្រជុំកំពូលអាឡាស្កា
ឆ្លើយសំណួររបស់ CNN ថា តើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អាចចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី នៅថ្ងៃទី ១៥ ខែសីហា ដែរឬទេ លោក Matthew Whitaker បានឲ្យដឹងថា វាអាចទៅរួច។
ការរៀបចំកិច្ចប្រជុំកំពូលដើម្បីស្វែងរកច្រកចេញពីជម្លោះនៅអ៊ុយក្រែនដោយគ្មានវត្តមានរបស់មេដឹកនាំអ៊ុយក្រែនបានបង្កការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងមួយដែលតម្រូវឱ្យក្រុងកៀវប្រគល់ទឹកដីមួយផ្នែករបស់ខ្លួន។
ក្នុងចលនាការទូតជាបន្តបន្ទាប់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបសន្ទនាតាមទូរស័ព្ទជាមួយដៃគូចំនួន ១៣ នាក់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ រួមទាំងអ្នកគាំទ្រសំខាន់ៗរបស់ក្រុងគៀវ គឺអាល្លឺម៉ង់ អង់គ្លេស និងបារាំង។ ក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានបញ្ជាក់ថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែមានការចូលរួមពីទីក្រុងគៀវ និងមហាអំណាចអឺរ៉ុប ដោយបដិសេធសេណារីយ៉ូនៃការបង្ខំឱ្យអ៊ុយក្រែនប្រគល់ទឹកដីមួយផ្នែក ជាថ្នូរនឹងសន្តិភាព៕