ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានរដ្ឋសភាកូរ៉េ ខាងត្បូង Woo Won Sik 13/08/2025 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង (១០-១៣ សីហា) នៅរសៀលថ្ងៃទី ១២ សីហា នៅរដ្ឋធានីសេអ៊ូល អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Sik។ នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើឲ្យភាគីទាំងពីរ អនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា៖ បន្តបើកទ្វារសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារកូរ៉េខាងត្បូង សម្រេចយ៉ាងឆាប់ៗ គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០; ជំរុញកិច្ចសហប្រតិបត្តិការពលករ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការធ្វើសមាហរណកម្ម រស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង; ជាពិសេស បង្កើតលក្ខខណ្ឌសម្រាប់អាណិកជនវៀតណាម ក្លាយជាសមាជិករដ្ឋសភាកូរ៉េខាងត្បូង នាពេលខាងមុខ។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ខាងត្បូង Woo Won Sik។ រូបថត៖ TTXVNរីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Woo Won Sik ជឿជាក់ថា វៀតណាមនឹងសម្រេចបានគោលដៅនាពេលឆាប់ៗខាងមុខ ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ក៏នាព្រឹកថ្ងៃទី ១២ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា លោកជំទាវ Kim Hae Kyung បានអញ្ជើញអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ង៉ូ ភឿង លី ចូលរួមពិធីពិសារតែ និងរីករាយជាមួយសិល្បៈប្រពៃណីនៅឯវិមាន ខៀវ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង (១០-១៣ សីហា) នៅរសៀលថ្ងៃទី ១២ សីហា នៅរដ្ឋធានីសេអ៊ូល អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Sik។ នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើឲ្យភាគីទាំងពីរ អនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា៖ បន្តបើកទ្វារសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារកូរ៉េខាងត្បូង សម្រេចយ៉ាងឆាប់ៗ គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០; ជំរុញកិច្ចសហប្រតិបត្តិការពលករ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការធ្វើសមាហរណកម្ម រស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង; ជាពិសេស បង្កើតលក្ខខណ្ឌសម្រាប់អាណិកជនវៀតណាម ក្លាយជាសមាជិករដ្ឋសភាកូរ៉េខាងត្បូង នាពេលខាងមុខ។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ខាងត្បូង Woo Won Sik។ រូបថត៖ TTXVNរីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Woo Won Sik ជឿជាក់ថា វៀតណាមនឹងសម្រេចបានគោលដៅនាពេលឆាប់ៗខាងមុខ ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ក៏នាព្រឹកថ្ងៃទី ១២ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា លោកជំទាវ Kim Hae Kyung បានអញ្ជើញអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ង៉ូ ភឿង លី ចូលរួមពិធីពិសារតែ និងរីករាយជាមួយសិល្បៈប្រពៃណីនៅឯវិមាន ខៀវ៕
អត្ថបទផ្សេងទៀត ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ08/12/2025ព័ត៌មានខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu និងព្រឹត្តិការណ៍រាប់ថយក្រោយ (countdown) ឆ្នាំ ២០២៥ នៅសង្កាត់ Ha Long។ ភ្ញៀវទេសចរជាង ៦ ម៉ឺននាក់បានចូលរួមពិធីបុណ្យតែអន្តរជាតិនៅដាឡាត់08/12/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩08/12/2025ព័ត៌មានសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម (វៀតណាម) - ម៉ឺនជ័យ (កម្ពុជា)08/12/2025ព័ត៌មានវៀតណាមអំពាវនាវឱ្យកម្ពុជានិងថៃ មានភាពអត់ធ្មត់និងអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ08/12/2025ព័ត៌មានUNESCO ពិចារណាទទួលស្គាល់គំនូរ Dong Ho ជាបេតិកភណ្ឌពិភពលោក08/12/2025ព័ត៌មានវៀតណាមទាក់ទាញភ្ញៀវទេសចរបារាំងក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៦08/12/2025ព័ត៌មាន អត្ថបទផ្សេងទៀត