ដោយអបអរសាទរចំពោះសមិទ្ធផលរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ភារកិច្ចការពារមាតុភូមិ ភារកិច្ចកសាងកងទ័ពនិយាយរួម និងរបស់យោធភូមិភាគទី ៩ និយាយដោយឡែក កំពុងដាក់ចេញនូវតម្រូវការកាន់តែខ្ពស់នៅក្នុងបរិបទនៃបញ្ហា ប្រឈមថ្មីៗជាច្រើន។ នៅពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើថា៖
“ផ្តោតសំខាន់លើការកសាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ប្រកប ដោយលក្ខណៈបដិវត្តន៍ វិជ្ជាជីវៈ ចំណាន ទំនើប ដោយយកការកសាងនយោបាយជា មូលដ្ឋានដើម្បីលើកកំពស់គុណភាពទូទៅ និងកម្លាំងប្រយុទ្ធ។ ផ្តោតលើការផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាពនៃការហ្វឹកហ្វឺនប្រយុទ្ធ ហាត់ពត់លត់ដំលើកកំពស់ឫទ្ធានុភាព កម្លាំងកាយសម្បទា កម្រិតបច្ចេកទេសនិងយុទ្ធវិធី; ធ្វើម្ចាស់អាវុធ ឧបករណ៍សម្ភារៈ ជាពិសេសអាវុធថ្មី និងទំនើប ត្រៀមខ្លួនរួចជាស្រេចនៅគ្រប់លក្ខខណ្ឌ និងស្ថានភាព។ នៅក្នុងលំហអភិវឌ្ឍន៍ថ្មី ស្ថានភាព និងភារកិច្ចថ្មីៗ ចាំបាច់ត្រូវយកចិត្តទុកដាក់ពិសេស ចំពោះការលើកកំពស់កម្រិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កងទ័ពក្នុងការងារហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ”៕