នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញធ្វើជាប្រធានសន្និសិទទូទាំងប្រទេស បូកសរុបកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ និងតំរង់ទិសសម្រាប់ដំណាក់កាល ២០២៦-២០៣០។ (រូបថត៖ VNA)
ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានអះអាងថា គោលដៅទូទៅនៃកម្ម វិធីគឺលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋនៅតំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំដោយឥតឈប់ឈរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកែលម្អស្ថាប័ន យន្តការ គោលនយោបាយ និងផ្តល់អាទិភាពធនធាន ដល់កម្មវិធី៖
“ធ្វើតុល្យភាព បែងចែកធនធានអាទិភាពដល់កម្មវិធី។ គោលដៅក្នុងរយៈពេល៥ឆ្នាំខាងមុខគឺកើនឡើងប្រហែល១០-១៥%។ អាណត្តិមុនមាន ១៣៧ ទ្រីលាន ដុង អាណត្តិនេះខិតខំមាប្រហែល ១៥០ ដល់ ១៦០ ទ្រីលាន។ បង្កើតកញ្ចប់ឥណទាន អាទិភាព ដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ មានគោលនយោបាយសារពើពន្ធ សិទ្ធិទទួលបានដីធ្លី កាត់បន្ថយពន្ធ ថ្លៃសេវា… ដើម្បី ជួយប្រជាពលរដ្ឋជនជាតិភាគតិចនៅតំបន់ភ្នំរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព”។
យោងតាមគណៈកម្មាធិការមជ្ឈិមដឹកនាំកម្មវិធីគោលដៅជាតិ វៀតណាមមានជនជាតិភាគតិចចំនួន ៥៣ ដែលមានប្រជាជនជាង ១៤,៤ លាននាក់។
យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាល ដើមទុនសរុបសម្រាប់អនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងដំណាក់កាល ២០២១-២០២៥ គឺមានចំនួនជាង ១៣៧ ទ្រីលានដុង (ស្មើនឹង ៥,៥៩ ពាន់លានដុល្លារអាមេរិក)៕