• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ទីក្រុង Busan បន្តដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី១៣ ខែសីហា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង សេអ៊ូលទៅកាន់ទីក្រុង Busan បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវ រដ្ឋនៅកូរ៉េខាងត្បូង (ថ្ងៃទី ១០-១៣ សីហា)។

 លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបអតីតអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Park Soo Kwan។ (រូបថត៖ VNA)
បន្ទាប់ពីមកដល់ទីក្រុង Busan លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលជួបអតីតអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំ កូរ៉េខាងត្បូង លោក Park Soo Kwan។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា អាស្រ័យដោយ មានការគាំទ្រយ៉ាងសកម្មរបស់រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសហគ្រិន គំរូរបស់កូរ៉េខាងត្បូង រួមទាំងលោក Park Soo Kwan ផ្ទាល់ ទំនាក់ទំនងសហប្រតិ បត្តិការវៀតណាម-កូរ៉េខាងត្បូងលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច បាននឹងកំពុង អភិវឌ្ឍន៍ជាមួយនឹងល្បឿនខ្ពស់គួរសម។ វៀតណាមនិងកូរ៉េខាងត្បូងបន្តរក្សាឋានៈជា ដៃគូសំខាន់ជួរមុខរបស់គ្នាទៅវិញទៅមក; ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ប្រព្រឹត្តទៅយ៉ាងសកម្ម។
លោកអគ្គលេខាបក្សមានប្រសាសន៍ថា ដោយមានគោលដៅបង្កើនវត្តមាន ការទូតរបស់វៀតណាមនៅតំបន់ភាគខាងត្បូងរបស់កូរ៉េខាងត្បូង ព្រមទាំងឆ្លើយតប នឹងតម្រូវការកាន់តែខ្ពស់របស់សហគមន៍ជន វៀតណាមនិងដៃគូក្នុងស្រុកនោះ ក្រសួង ការបរទេសវៀតណាមបានបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan (ខែកក្កដា ឆ្នាំ ២០២៥)។ លោកអគ្គលេខាបក្សមានបំណងថា លោក Park Soo Kwan នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ស្ថាន អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan នាពេលខាងមុខ។
រីឯខ្លួនវិញ អតីតអគ្គកុងស៊ុលកិត្តិយស លោក Park Soo Kwan ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុង Busan និងទីក្រុងហូជីមិញ នាពេលខាងមុខនឹង បន្តអភិវឌ្ឍន៍ រួមចំណែកច្រើនថែមទៀតដល់ទំនាក់ទំនងសហប្រតិបត្តិការរវាង កូរ៉េខាងត្បូង និងវៀតណាមក្នុងដំណាក់កាលថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ ​រក្សាពាក្យ​ស្បថ​ឯករាជ្យ

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។

Top