• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកប្រគល់ជូនបន្ថែមដល់វៀតណាមនូវវ៉ាក់សាំង Pfizer ជិត ១,៥ លានដូស

នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នៅអាកាសយានដ្ឋាន Noi Bai  អ្នកតំណាងអាមេរិកបានប្រគល់វ៉ាក់សាំងបង្ការកូវីដ -១៩ របស់ Pfizer/BioNTech ចំនួនជិត ១,៥ លានដូស ដើម្បីជួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ វ៉ាក់សាំងទាំងនេះ ត្រូវបានប្រគល់ជូនតាមរយៈយន្តការ COVAX និងដឹកជញ្ជូនដោយផ្ទាល់ពីរោងចក្ររបស់ Pfizer មកកាន់ វៀតណាម។ ដូច្នេះ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានកើតឡើងរហូតមកដល់ពេលនេះ អាមេរិកបានផ្តល់នូវវ៉ាក់សាំងចំនួន ៧,៥ លានដូសដល់វៀតណាម។

គួរជម្រាបថា សហរដ្ឋអាមេរិកនិងវៀតណាមបានសហការគ្នា សំដៅបង្កើនសមត្ថភាពរបស់វៀត ណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ ដោយផ្អែកលើទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរយៈពេលយូរអង្វែងរវាងប្រទេសទាំងពីរ ហើយជំនួយឧបត្ថម្ភរបស់អាមេរិកដែលមានតម្លៃជាង ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺដើម្បីជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល។ ទន្ទឹមនឹងការប្រគល់ជូនវ៉ាក់សាំងចំនួនជិត ៧.៥ លានដូសនេះ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ អាមេរិកបានប្តេជ្ញាផ្តល់ជំនួយដោយមានតម្លៃ ២៦,៧ លានដុល្លារដើម្បីជួយវៀតណាមឆ្លើយតបទៅនឹងជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top