• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកនិងហ្វីលីពីន បន្តជាសម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិបុលភាព

ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី ១ ខែឧសភា បានជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅ ឯសេតវិមាន។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីជំនួបនេះ។
រធានាធិបតីអាមេរិក លោក Joe Biden ជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅឯសេតវិមាន។ រូបថត៖ Reuters

សេចក្តីថ្លែងការណ៍រួមបានលើកច្បាស់ថា អាមេរិកនិងហ្វីលីពីននឹងបន្តជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិបុលភាព ការវិនិយោគនិងការផ្លាស់ប្តូរថាមពលស្អាត ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ រក្សាសន្តិភាពនិងស្ថិរភាពអន្តរជាតិ ធានាការគោរពសិទ្ធិមនុស្សនិងគោរពច្បាប់។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញារបស់ប្រទេសទាំងពីរចំពោះសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាសារៈសំខាន់នៃសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនានាក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា សាលក្រមឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលគឺសមស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS); ហើយបានអះអាងសារជាថ្មីពីសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយចាត់ទុកថា នេះជាកត្តាមិនអាចខ្វះបាននៃសន្តិសុខនិងវិបុលភាពសកល។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានស្វាគមន៍ការប្តេជ្ញារបស់ក្រុមចតុភាគី ដែលគាំទ្រតំបន់មួយដោយផ្អែកលើច្បាប់សន្តិភាពនិងស្ថិរភាពជាមួយអាស៊ានជាមជ្ឈភាព តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមនេះដើម្បីជំរុញមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top