• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមរួមចំណែកដល់ការជំរុញទំនាក់ទំនងវៀតណាម-ថៃ

ថ្នាក់ដឹកនាំអាជ្ញាធរនៃខេត្តមួយចំនួនភាគឦសានប្រទេសថៃបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនដើមកំណើត វៀតណាម នៅក្នុងជំនួបសំណេះសំណាលជាមួយក្រុមការងារនៃស្ថានទូតវៀត ណាមប្រចាំថៃ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Phan Chi Thanh នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Chaiyaphum ខេត្ត Sakon Nakhon និងខេត្ត Nakhong Phanom ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែធ្នូ។

លោកឯកអគ្គរដ្ឋទូត Phan Chi Thanh ជួបសំណេះសំណាលជាមួយបងប្អូនអាណិកជនវៀតណាមនៅថៃ។
(រូបថត៖ TTXVN)


នៅក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Chaiyaphum និងខេត្ត Sakon Nakhon បានអះអាងថាសហគមន៍ជនវៀតណាមនៅថៃបានរួមចំណែក ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងវៀតណាមនិងថៃ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយសម្ព័ន្ធសមា គមន៍ជនថៃដើមកំណើតវៀតណាម និងតំណាងសហគមន៍ជនថៃដើម កំណើតវៀតណាមនៅខេត្តទាំង៣ពោលខាងលើទៀតផង។ នៅខេត្ត Nakhon Phanom ក្រុមការងារបានទៅអុជធូប នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅភូមិ May ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top