• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។
លោកស្រី Bien Thi Ky អាណិកជនវៀតណាមនៅឡាវ។ (រូបថត៖ VOV)

សហគមន៍វៀតណាមនៅប្រទេសឡាវនិយាយរួម និងនៅទីក្រុងវៀងចន្ទន៍និយាយដោយឡែក គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ដែលមានកិត្តិយស ដោយបានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ជាច្រើនលើកច្រើនសារ ក្នុងឱកាសដែលលោកអញ្ជើញទៅបំពេញ ទស្សនកិច្ច និងធ្វើការនៅប្រទេសឡាវ។ ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។

ចែករំលែកអំពីអនុស្សាវរីយ៍ដែលបានជួបជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោកស្រី Bien Thi Ky ជាអាណិកជនវៀតណាមនៅឡាវ មិនអាចលាក់បាំងការរំជួលចិត្តចំពោះការយកចិត្ត ទុកដាក់ និងការលើកទឹកចិត្តរបស់លោកអគ្គលេខាបក្សដល់បងប្អូនអាណិកជន៖

នៅពេលធ្វើទស្សនកិច្ចនៅឡាវម្ដងៗ លោកអគ្គលេខាបក្ស Nguyen Phu Trong តែងតែយកចិត្តទុកដាក់ដល់បងប្អូនអាណិកជនយើង។ យើងខ្ញុំបានស្ដាប់ពាក្យទូន្មានដ៏ស្និទ្ធស្នាលរបស់លោកអគ្គលេខាបក្ស ក៏ដូចជារឿងរ៉ាវអំពីការរីកចម្រើនរបស់មាតុភូមិយើង ដែលធ្វើឱ្យយើងខ្ញុំ ក្នុងនាមជាអាណិកជនដែលរស់នៅឆ្ងាយពីស្រុកកំណើត ជានិច្ចកាលងាកមកមាតុភូមិជាទីស្រឡាញ់

ដោយបានរស់នៅ និងធ្វើការលើវិស័យប្រឹក្សាយោបល់ និងគាំទ្រការងារសហ គមន៍នៅឡាវ អស់រយៈពេលជាង១០ឆ្នាំកន្លងមក លោក Tran Van Bang នាយកក្រុម ហ៊ុន HungHeuang បានឲ្យដឹងថា តាំងពីពេលដែលបានស្តាប់លោកអគ្គលេខាបក្ស Nguyen Phu Trong និយាយអំពីស្មារតីសាមគ្គីភាពជាតិ ក្នុងដំណើរបំពេញទស្សនកិច្ចនៅឡាវ លោក Bang មានការយល់ដឹងកាន់តែស៊ីជម្រៅ និងបានតភ្ជាប់ជាមួយនឹង អតីតនិស្សិតវៀតណាម នៅឡាវ ដើម្បីបង្កើតក្រុមហ៊ុន ហើយទទួលបានជោគជ័យ។

ខ្ញុំនឹងចងចាំជានិច្ចនូវដំបូន្មានដ៏ស្មោះស្ម័គ្រ កក់ក្តៅ សាមញ្ញ និងជិតស្និទ្ធរបស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ជាពិសេសពាក្យទូន្មានស្ដីពីការពង្រីក ប្រពៃណីមហាសាមគ្គីជាតិ ដើម្បីកសាងសហគមន៍ជនវៀតណាមនៅឡាវដែលកាន់តែរីកចម្រើន រឹងមាំ និងសុភមង្គល

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top