• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ.ស.ប វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កម្មាភិបាលពេទ្យយោធាវៀតណាម និងកងរក្សាសន្តិភាពវៀតណាមនៅស៊ូដង់ខាងត្បូង

នាថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក បានប្រព្រឹត្តទៅកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានតំណាងប្រទេសចំនួន ៧៩ ដែលបញ្ជូនកងទ័ពទៅចូលរួមបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង ( UNMISS)។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ឆ្វេង) ជួបពិភាក្សាជាមួយបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ូដង់ខាងត្បូង និងប្រធានបេសកកម្ម UNMISS Nicholas Haysom (រូបថត៖ TTXVN)
 

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា វៀតណាមមានឆន្ទៈបន្តរួមចំណែកក្នុងការខិតខំប្រឹងប្រែងនេះ តាមរយៈការអនុវត្ត និងចូលរួមសកម្មភាពគាំទ្រ តភ្ជាប់ជាមួយ សហគមន៍មូលដ្ឋាន រួមទាំង តួនាទីសំខាន់របស់នារីរក្សាសន្តិភាព។

ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុក ប្រទេសស៊ូដង់ខាងត្បូង និងជាប្រធានបេសកកម្ម UNMISS លោក Nicholas Haysom បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមាន ប្រសិទ្ធភាព គំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក ស្មារតីវិន័យខ្ពស់របស់កម្មាភិបាលពេទ្យយោធាកម្រិត ២ និងប៉ូលីសរក្សាសន្តិភាពវៀតណាមនៅ UNMISS៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top