• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងឡាវ ឱ្យក្លាយ​ទៅជាគំរូអំពី​កិច្ចសហប្រតិបត្តិការ​សភា

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចដើមដំបូងរបស់លោកស្រី Sounthone Xayachack មកកាន់វៀតណាម ក្នុងនាមជាអនុប្រធានរដ្ឋសភាឡាវ សំដៅអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ហើយត្រូវបានប្រធានរដ្ឋសភានៃប្រទេសទាំងពីរចុះហត្ថលេខានៅឡាវនាខែឧសភា ឆ្នាំ២០២២។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោកស្រី Sounthone Xayachack អនុប្រធានរដ្ឋសភាឡាវ  

នារសៀលថ្ងៃទី២០ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោកស្រី Sounthone Xayachack អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពឡាវ -វៀតណាមដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចដើមដំបូងរបស់លោកស្រី Sounthone Xayachack មកកាន់វៀតណាម ក្នុងនាមជាអនុប្រធានរដ្ឋសភាឡាវ សំដៅអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ហើយត្រូវបានប្រធានរដ្ឋសភានៃប្រទេសទាំងពីរចុះហត្ថលេខានៅឡាវនាខែឧសភា ឆ្នាំ២០២២។ ដោយបានវាយតំលៃខ្ពស់ និងឯកភាពលើទិសដៅសហប្រតិបត្តិការក្នុងជំនួបពិភាក្សារបស់អនុប្រធានរដ្ឋសភាឡាវលោកស្រី Sounthone Xayachack ជាមួយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man នោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរដ្ឋសភាទាំងពីររួមគ្នាចែករំលែកបទពិសោធន៍ជាមួយគ្នា ព្រមទាំងមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរឲ្យស្មើ នឹងទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរ ហើយក្លាយទៅជាគំរូអំពីកិច្ចសហប្រតិបត្តិការសភា។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភាឡាវបានឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការ ក្រុមសមាជិកសភាមិត្តភាព និងក្រុមប្រឹក្សាប្រជាជនក្នុងតំបន់។ ភាគីទាំងពីរបន្តរៀបចំសិក្ខាសាលា និងកិច្ចសន្ទនានៅប្រទេសនីមួយៗជាមួយប្រធានបទដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top