• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាមនៅអេហ្ស៊ីប

នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងគែរ ស្ថានទូត វៀតណាមប្រចាំនៅអេហ្ស៊ីបបាន ប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤)។
ទិដ្ឋភាពនៅពិធីអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាមនៅអេហ្ស៊ីប។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Nguyen Huy Dung បាន សង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថន័យជាប្រវត្តិសាស្ត្រពិសេសនៃព្រឹត្តិការណ៍ដែល លោកប្រធាន
ហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដែលបានបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធា រណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងរយៈពេល៧៩ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្ត វៀតណាមទទួលបានជ័យជំនះដ៏មហិមារ និងសមិទ្ធិផលដ៏ធំធេង ជាច្រើនក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាមបានឈានឡើងក្លាយជាសេដ្ឋកិច្ចដ៏ស្វាហាប់ដែលមានអត្រាកំណើនខ្ពស់ កិត្យានុភាពនិងឋានៈអន្តរជាតិកាន់តែត្រូវបានពង្រឹងនិងអះអាង។

ថ្លែងមតិអបអរសាទរទិវាបុណ្យជាតិរបស់វៀតណាម ឯកអគ្គរដ្ឋទូត Ahmed Shaheen ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបទទួលបន្ទុកកិច្ចការអាស៊ី អូសេអានី និងប៉ាស៊ីហ្វិក បានសម្តែងគោលបំណងចង់ឲ្យ ប្រទេសទាំងពីរបន្តផ្តល់ធនធាន អាទិភាពសម្រាប់បង្កើន និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការទូត និងការផ្លាស់ប្តូរវប្បធម៌៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top