• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាមនៅប្រទេសមួយចំនួន

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតរងឡាវប្រចាំនៅរុស្ស៊ី លោក Vongvilay Thipphalangsy បានអញ្ជើញទៅកាន់ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី ដើម្បីអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ថ្លែងក្នុងពិធីអបអរសាទរលើកទី៧៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុង Prague សាធារណៈរដ្ឋឆែក (រូបថត៖ VOV)  

នៅទីនេះ តំណាងការទូតនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពិសេសរវាងប្រជាជនទាំងពីរវៀតណាមនិងឡាវ; ទន្ទឹមនឹងនោះ អះអាងនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងឡាវឲ្យកាន់តែរឹងមាំថែមទៀត។

នាថ្ងៃទី ៣០ សីហា ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានប្រារព្ធទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលើកទី ៧៧ នៅទីក្រុង Prague។ អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានអះអាងថា លើគ្រប់ជំហាននៃការអភិវឌ្ឍន៍ ប្រទេសឆេក ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដំបូងដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមក្នុងឆ្នាំ ១៩៥០។ រដ្ឋមន្ត្រី លោក Pham Quang Hieu បានអះអាងថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែមានភាពជឿជាក់ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់សាធារណរដ្ឋឆែក ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប។ អបអរសាទរក្នុងឱកាសទិវាបុណ្យជាតិវៀតណាម អនុរដ្ឋមន្ត្រីការបរទេសឆែក Martin Tlapa បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហAគមន៍វៀតណាមដែលកំពុងរស់នៅក្នុងសាធា រណរដ្ឋឆែក ដោយសង្ឃឹមថា នាពេលខាងមុខនឹងមានក្រុមហ៊ុន និងបច្ចេក វិទ្យាឆេកទទួលបានជោគជ័យបន្ថែមទៀតនៅវៀតណាម។ និងទេសចរណ៍រវាងប្រទេសទាំងពីរនឹង បន្តកើនឡើងយ៉ាងខ្លាំង។

នៅទីក្រុង Budapest ភ្ញៀវជិត ៤០០ នាក់តំណាងឱ្យរដ្ឋសភា រដ្ឋាភិបាល ស្ថាប័ន និងអង្គការនានានៃប្រទេសហុងគ្រីបានចូលរួមពិធីអបអរសាទរខួបលើកទី ៧៧ នៃទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលទើបតែត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧៧ ឆ្នាំកន្លងមកនេះ “ឯករាជ្យ - សេរីភាព - សុភមង្គល” ជានិច្ចកាលជាសេចក្តីប្រាថ្នា និងកម្លាំងចិត្តដ៏ធំធេងសម្រាប់ប្រជាជនវៀតណាម ជំនះពុះពាររាល់ឧបស័គ្គ និងការលំបាក តស៊ូដើម្បីឯករាជ្យ ឯកភាពប្រទេស និងកសាងប្រទេសវៀតណាម។ ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវៀតណាម-ហុងគ្រីក្នុងរយៈពេលកន្លងមក លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

Top