• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។
ឧត្តមសេនីយឯក Truong Thien To អនុប្រធាននៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានចូលរួមពិធីបើកការតាំងពិព័រណ៍នេះ។

ការតាំងពិព័រណ៌បង្ហាញឡើងវិញនូវរូបភាព ឯកសារ និងវត្ថុបុរាណជាង ៣០០ យ៉ាងរស់រវើក ស្តីពីដំណើរនៃការលះបង់ ភាពលំបាក ប៉ុន្តែសិរីរុងរឿងរបស់ប្រជាជនវៀតណាមក្នុងដំណើរការពារឯករាជ្យ រក្សាអធិបតេយ្យភាព កសាងនិងការពារមាតុភូមិ ដោយមានប្រធានបទចំនួនបី៖ សរទរដូវឯករាជ្យ រក្សាពាក្យស្បត់ជានិច្ច សិរីរុងរឿងរបស់វៀតណាម។ ជាពិសេស ការតាំងពិព័រណ៍នេះអនុវត្តបច្ចេកវិទ្យាការពិតនិមិត្តបន្ថែម (AR) និងបញ្ញាសិប្បនិមិត្ត (AI) ដើម្បីរួមចំណែកបង្កើតប្រវត្តិសាស្ត្រឡើងវិញ និងបង្កើនអន្តរកម្មសម្រាប់អ្នកទស្សនាក្នុងការស្រាវជ្រាវ សិក្សា និងដកបទពិសោធន៍៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top