• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជកម្មវៀតណាម-អាមេរិកកើនឡើង ៣០០ ដងក្នុងរយៈពេល ៣០ ឆ្នាំ

វេទិកាពាណិជ្ជកម្មវៀតណាម-អាមេរិក ឆ្នាំ ២០២៥ ដែលមានប្រធានបទ "៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម - ជំនះពុះពារលើបញ្ហាប្រឈម ឈានចូលយុគសម័យថ្មី" បានធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហូជីមិញ។

ការពិភាក្សាជាក្រុមស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងវេទិកានេះ។ (រូបថត៖ VOV)
វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំវៀតណាម (AmCham) ក្នុងឱកាស រំលឹកខួបលើកទី ៣០ នៃការធ្វើប្រក្រតីទំនាក់ទំនង វៀតណាម-អាមេរិកឡើងវិញ (១៩៩៥-២០២៥) និងខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មទ្វេភាគី (BTA) (២០០០-២០២៥)។
យោងតាមតួរលេខស្ថិតិដែលបានបង្ហាញនៅក្នុងវេទិកានេះ ៣០ ឆ្នាំក្រោយពី ប្រទេសទាំងពីរធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ ពាណិជ្ជកម្មទ្វេភាគីសម្រេច បានកំណើនគួរឱ្យចាប់អារម្មណ៍ ពីកន្លះពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៤ ឡើង ដល់ជិត ១៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងជិត ៣០០ ដង។
ក្នុងតួនាទីជាក្របខ័ណ្ឌសន្ទនាគោលនយោបាយដ៏សំខាន់មួយ វេទិកាពាណិជ្ជ កម្មវៀតណាម-អាមេរិក ឆ្នាំ២០២៥ រួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅនូវការយល់ ដឹងរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងរវាងភាគីពាក់ព័ន្ធ តាមនោះ ពង្រីកវិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការ អភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អាមេរិកប្រកបដោយស្ថិរភាព ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៃ នៅក្នុងដំណាក់កាលបន្ទាប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

Top