• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

លោក Nguyen Tien Dung នាយករងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ក្វាងនិញ ផ្តល់ព័ត៌មានអំពីពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី១៧ ឆ្នាំ២០២៥។ (រូបថត៖ VOV)
ស្តង់ពិព័រណ៍របស់វៀតណាមរួមមានផលិផលកសិកម្មដែលមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិន និងផលិតផលដ៏លេចធ្លោរបស់ខេត្តក្វាងនិញ ដូចជាម្ហូបអាហារ រុក្ខជាតិឱសថ ក្រណាត់ ជាដើម។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ នឹងមានកម្មវិធីផ្សេងៗទៀតដូចជា ការច្រៀងឆ្លើយឆ្លង គ្នានៅតាមដងទន្លេព្រំដែន ការផ្លាស់ប្តូរវប្បធម៌រវាងយុវជន ម៉ុងកាយ (វៀតណាម) - ដុងស៊ីង (ចិន) ការរត់ប្រណាំងមិត្តភាពអន្តរជាតិ ម៉ុងកាយ ឆ្នាំ ២០២៥ ហើយពិសេស គឺវេទិកាជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការឧស្សាហកម្មឆ្នាំ ២០២៥។ លោក Nguyen Tien Dung នាយករងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ក្វាងនិញ បានឲ្យដឹងថា៖
“ពិព័រណ៍នេះជាស្ពានសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិ បត្តិការក្នុងវិស័យផលិតកម្ម អាជីវកម្ម ជំរុញការដោះដូរពាណិជ្ជកម្ម ពង្រីកការនាំចូល និងនាំចេញ ស្វែងរកដៃគូ និងអភិវឌ្ឍន៍ទីផ្សារប្រើប្រាស់ផលិតផលរបស់គ្នាទៅវិញ ទៅមក។ ក្នុងពេលជាមួយគ្នានោះ រួមចំណែកដល់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងបង្កើនការជួបប្រាស្រ័យរវាងប្រជាជន ជំរុញការតភ្ជាប់និងអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍តាមព្រំដែន ប្រកបដោយស្ថិរភាព ចីរភាព និងប្រសិទ្ធភាព រវាងខេត្តក្វាងនិញ (វៀតណាម) និងតំបន់ស្វយ័តក្វាងស៊ី (ចិន)”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយកសិករវៀតណាមនៅឆ្នាំ២០២៥

លោកនាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយកសិករវៀតណាមនៅឆ្នាំ២០២៥

នាព្រឹកថ្ងៃទី ១០ ខែធ្នូ អញ្ជើញចូលរួមក្នុងសន្និសីទនាយករដ្ឋមន្រ្តីសន្ទនា ជាមួយកសិករវៀតណាមឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ការអនុវត្តវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលចំពោះកសិករ» នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអះអាងថា កសិកម្ម កសិករ និងជនបទតែងតែជាសសរ ស្តម្ភនៃសេដ្ឋកិច្ច។

Top