• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍សេចក្តីប្រកាសអាស៊ានស្តីពីតួនាទីនៃខឿនមុខងារសារធារណៈ

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានអនុវម័តលើគម្រោងការអនុវត្តន៍ "សេចក្តីប្រកាស​អាស៊ានស្តីពីតួនាទីនៃខឿនមុខងារសារធារណៈ ដែលជាកាតាលីករ ដើម្បីសម្រេចបាននូវចក្ខុវិស័យ​សហគមន៍​អាស៊ាននាឆ្នាំ ២០២៥"។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ Thống Nhất/TTXVN)

គម្រោងការនេះសំដៅជំរុញការអនុវត្តន៍រាល់គោលដៅរបស់សេចក្ដីប្រកាសដូចដែលបានពោលខាងលើថ្នាក់ជាតិ​ប្រកបដោយប្រសិទ្ធភាព ហើយតាមរយៈនេះ សម្រេចរួចរាល់នូវគោលដៅតំបន់នានាអំពីការកសាង សហគមន៍​អាស៊ាន ដែលផ្តោតទៅលើមនុស្ស ហើយយកមនុស្សជាមជ្ឈមណ្ឌលប្រកបដោយការទទួលខុសត្រូវក្នុងសង្គម។

តាមគម្រោងការនេះ នាឆ្នាំ២០១៩ ក្រសួង ស្ថាបន័ និងមូលដ្ឋាននានា នឹងកសាងនិងចេញផ្សាយផែនការធ្វើសកម្មភាព​អនុវត្តន៍នូវគម្រោងការនេះ។ គម្រោងការពោលខាងលើបានផ្តោតលើការជំរុញយ៉ាងខ្លាំងរាល់សកម្មភាពឃោសនា លើកកម្ពស់ការយល់ដឹងអំពីគោលដៅរបស់ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ចំ​ពោះ​ជួរ​កម្មាភិបាលពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន  ក៏ដូចជាដាក់បញ្ជូលរាល់គោលការណ៍អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពរបស់អាស៊ាន ទៅក្នុងកម្មវិធីធ្វើកំណែទម្រង់មុខងារសាធារណៈនិងកសាងសមត្ថភាពចំពោះកម្មាភិបាល​ ផ្នែក និងមូលដ្ឋានជាដើម។

ទន្ទឹមនឹងនេះ ផ្តោតលើការបណ្តុះបណ្តាល ការបំពាក់បំប៉ន ដើម្បីលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ សមត្ថភាព ជំនាញភាសារបរទេស និងក្រមសីលធម៌របស់ជួរកម្មាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការបង្រួញគំលាតរបស់​សហគមន៍អាស៊ានផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top