• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីជួយឧបត្ថម្ភវិស័យសេដ្ឋកិច្ច


ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែតុលា (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតប្រចាំខែតុលារបស់រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រ សួងស្ថាប័នជាច្រើន បានស្នើនូវដំណោះស្រាយ ដើម្បីលុបបំបាត់រាល់ការលំបាកនានា ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ - ១៩ ទៅលើវិស័យសេដ្ឋកិច្ច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍផលិតកម្មនិងអាជីវកម្ម។

ពាក់ព័ន្ធនឹងស្ថានភាព បើកចំណាយ ដើមទុនវិនិយោគ សាធារណៈ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក  Tran Quoc Phuong បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែកន្លងមក ការ បើកចំណាយដើមទុនវិaនិយោគសាធារណៈមានភាពល្អប្រសើរ ដែលសម្រេចបានជាង ៦៨% នៃផែនការដែលបានកំណត់ គឺខ្ពស់ជាង ១៤ ពិន្ទុភាគរយ ក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទិននឹងស្ថានភាពនៃការកំណត់បំណុលអាក្រក់ ទេសាភិបាលរងនៃធនាគារជាតិ លោកស្រី Nguyen Thi Hong បានឲ្យដឹងថា ធនាគារជាតិបាននិងកំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីលុបបំបាត់រាល់ការលំបាកសម្រាប់សកម្មភាពផលិតកម្មនិងអាជីវកម្ម។

“ធនាគារជាតិវៀតណាមបានចេញសារាចរផ្តល់នូវការរៀបចំរចនាសម្ព័ន្ធលក្ខខណ្ឌ នៃការសងបំណុល ការលើកលែងនិងការកាត់បន្ថយអត្រាការប្រាក់ និងថ្លៃឈ្នួលសម្រាប់អង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះដឹកនាំគ្រឹះស្ថានឥណទាន អនុវត្តរចនាសម្ព័ន្ធនៃការលើកលែងនិងការប្រាក់ ការពន្យារពេលបំណុលការ ដោះស្រាយការលំបាក សម្រាប់អាជីវកម្មនិងប្រជាជន។ នាពេលខាងមុខ ស្ថានភាពជំងឺរាតត្បាតកូវីដ - ១៩ នៅតែមានភាពស្មុគស្មាញដោយបន្តបង្កការលំបាកដល់សហគ្រាស ហើយធនាគារជាតិ បានចាត់តាំងអង្គភាពដែលមានមុខងារធ្វើការវាយតម្លៃវិភាគ ដើម្បីឆ្លើយតបនឹងស្ថានភាព ធា នាសុវត្ថិភាពប្រព័ន្ធនិងស្ថាប័នឥណទាន”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Thi Hong ទេសាភិបាលរងនៃធនាគារជាតិវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានអញ្ជើញចូលរួម ទិវាបុណ្យ “ពណ៌នានិទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ២០២៥។

Top