• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ជីវៈបច្ចេកវិទ្យាក្នុងកសិកម្មនៅវៀតណាម

ទិដ្ឋភាពនៃសិក្ខាសាលា “ការរួមវិភាគទាននៃការ អនុវត្តជីវៈបច្ចេកវិទ្យាទៅក្នុងកសិកម្មនៅវៀតណាម”។ (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ មជ្ឈឹមសមាគមន៍កសិករវៀតណាមបានសហការជា មួយសមាគមន៍ពាណិជ្ជកម្មពូជដំណាំនិងអង្គការអន្តរជាតិអំពីការអនុវត្តនិងទទួលយកជីវៈបច្ចេកវិទ្យាក្នុងកសិកម្ម រៀបចំសិក្ខាសាលាក្រោមមូលបទ “ការរួមវិភាគទាននៃការ អនុវត្តជីវៈបច្ចេកវិទ្យាទៅក្នុងកសិកម្មនៅវៀតណាម”។

នៅវៀតណាម ដំណាំដោយអនុវត្តន៍ជីវៈបច្ចេកវិទ្យា ត្រូវបានផ្ដល់អាជ្ញាប័ណ្ណធ្វើ វប្បកម្មនិងពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៤ ហើយដល់ឆ្នាំ២០១៥ត្រូវបានអនុវត្តន៍លើដើមពោត។ ក្នុងដំណាក់ កាល២០១៥- ២០១៩ ទំហំផ្ទៃដីដំណាំពោតដោយអនុវត្តន៍ជីវៈបច្ចេកវិទ្យានៅវៀតណាម មានចំនួន២២៥ពាន់ហិកតា។ ការអនុវត្តជីវៈបច្ចេកវិទ្យានៅពេលនោះត្រូវបានចាត់ទុក ជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់ៗ ដែលជួយលើកកំពស់ទិន្នផលនិង គុណភាពផលិតផល បង្កើនតម្លៃហើយជួយកសិករដាំពោតទទួលបានប្រាក់ចំណេញ បន្ថែមទៀត។

លោក Nguyen Xuan Dinh អនុប្រធានមជ្ឈឹមសមាគមន៍កសិករវៀតណាមបាន អះអាងថា ការអនុវត្តជីវៈបច្ចេកវិទ្យាក្នុងកសិកម្មគឺជាទិសដៅអភិវឌ្ឍរបស់រដ្ឋាភិបាល និងជាចំណុចមួយក្នុងចំណោមចំណុចស្នូលៗសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនៅវៀតណាម។ នេះត្រូវបានចាត់ទុកថា ជាដំណោះស្រាយឆ្ពោះទៅរកការអភិវឌ្ឍ កសិកម្មប្រកបដោយចីរភាព ជួយវៀតណាមមានភាពម្ចាស់ការថែមទៀតអំពីប្រភព ផ្គត់ផ្គង់ចំណីអាហារ ព្រមទាំងជួយទ្រទ្រង់គ្រួសារកសិករវៀតណាមលើកកំពស់ប្រាក់ ចំណូល ដើម្បីបន្តរួមវិភាគទានសម្រាប់ផ្នែកកសិកម្មរបស់ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top