• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ការ “ប្រឆាំងលើ ៤ ចំណុច” និង “៤ ចំណុចល្អបំផុត” ក្នុងការបង្ការប្រយុទ្ធប្រឆាំង IUU នៅក្នុងតំបន់សមុទ្រជាប់ព្រំដែន

នៅថ្ងៃទី៩ ខែវិច្ឆិកា បញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រលេខ៣ បានប្រកាសថា គណៈកម្មាធិការបក្ស នៃបញ្ជាការដ្ឋានជួរមុខ (ដែលមានទីតាំងនៅតំបន់សមុទ្រជាប់ព្រំដែនបរទេស) បានចេញសេចក្តីសម្រេចចិត្តដឹកនាំស្តីពីការបំផុសយុទ្ធនាការ ប្រឡងប្រណាំងកំពូល ជាមួយនឹងស្មារតី ប្រឆាំងលើ ៤ ចំណុចគឺ៖ ប្រឆាំងការអន្តរាគមន៍ ប្រឆាំងការបើកដៃ ប្រឆាំងភាពលើការប្រងើយបន្តើយ ប្រឆាំងការបិទបាំង និង ៤ ចំណុចល្អបំផុត គឺ៖ ការ ប្តេជ្ញាចិត្តខ្ពស់បំផុត ខ្លាំងក្លាបំផុត ទទួលខុសត្រូវបំផុត និងមានប្រសិទ្ធភាពបំផុត ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ “កាត លឿង” របស់គណៈកម្មការអឺរ៉ុប (EC) ក្នុងឆ្នាំ២០២៥។
កងកម្លាំងមានសមត្ថកិច្ចបានប្រគល់ទង់ជាតិ និង​អាវពោងជូនដល់ប្រជានេសាទ។ រូបថត៖ VNA

ទោះបីជារងផលប៉ះពាល់ដោយចលនានៃខ្យល់ព្យុះលេខ១៣ក៏ដោយ នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រ លេខ៣ និងស្ថាប័នពាក់ព័ន្ធ ក៏បានឡើងលើនាវាប៉ូលិសសមុទ្រលេខ ៤០៣១ ដើម្បីត្រួតពិនិត្យដោយផ្ទាល់ នូវការបញ្ជាណែនាំ ការដឹកនាំ របស់គណៈកម្មាធិការបក្ស បញ្ជាការជួរមុខ និងនាវាប៉ូលិសសមុទ្រ និងនាវាពាក់ព័ន្ធ ដែលកំពុងបំពេញភារកិច្ចបង្ការប្រឆាំង IUU នៅក្នុងតំបន់សមុទ្រជាប់ព្រំដែន វៀតណាម-ឥណ្ឌូនេស៊ី។

យោងតាមបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រលេខ ៣ បន្ទាប់ពីរយៈពេល ១០ ថ្ងៃនៃដំណើរការអនុវត្តកំពូលលើការបង្ការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ចាប់ពីថ្ងៃទី ២៩ ខែតុលា រហូតមកដល់ពេលនេះ នាវាល្បាត និងត្រួតពិនិត្យ ដែលដឹកនាំដោយតំបន់ សម្របសម្រួលជាមួយកងអនុសេនាធំការពារព្រំដែន លេខ ១៨ បានរកឃើញ និងផាកពិន័យ លើនាវានេសាទចំនួន ៥៤ គ្រឿង ចំពោះការរំលោភរដ្ឋបាល ដោយពិន័យជាប្រាក់ជាង ៥៨០ លានដុង (ប្រហែល ២៣.២០០ ដុល្លារអាមេរិក; ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកនេសាទចំនួន ៣ នាក់ ដែលមានគ្រោះថ្នាក់ការងារនៅលើសមុទ្រ និងបានប្រគល់ទង់ជាតិ និងអាវការពារជីវិតរាប់រយដល់អ្នកនេសាទ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត

Top