• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍កម្មវិធី និងគម្រោងនានារបស់អង្គការ ក្រៅរដ្ឋាភិបាលបរទេសប្រកបដោយជោគជ័យ


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)
 

 លោកស្រី Nguyen Thi Hong Diem អនុប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការរួម​សហការរបស់បណ្ដាក្រុមហ៊ុន សម្ព័ន្ធ​សមាគមសហគ្រាសបរទេស ស្ថាប័នការ​ទូត និង​អង្គ​ការ​ក្រៅរ​ដ្ឋាភិបាល ដែលបា​នរួមដំណើរជាមួយទីក្រុងក្នុង​ការអនុវត្តន៍​រាល់​កម្ម​វិធីសង្គម។
 
នាថ្ងៃ​ទី២ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មាធិការប្រជាជន​ទីក្រុងហូជីមិញ​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​បណ្ដាអង្គ​ការ​ក្រៅរដ្ឋាភិបាលបរទេស ដែលកំពុងធ្វើសកម្មភាពនៅទី​ក្រុងហូជីមិញ។ កិច្ចប្រជុំនេះ គឺ​សំដៅបូក​សរុប​ការ​ងាររួមសហការជាមួយបណ្ដាអង្គកា​រក្រៅរដ្ឋាភិបាល លើកសរសើរចំពោះសម្ព័​ន្ធក្រុម​ហ៊ុន ដែលមាន​ស្នាដៃខ្ពស់​ក្នុងការ​រួមសហការជាមួយបណ្ដាអង្គការក្រៅ​រដ្ឋាភិបាលដំណាក់កាល ២០១៦​ - ២០១៨។
 
អញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ មានវត្តមានតំណាងស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូង អង់គ្លេស កាណាដា អូស្ត្រាលី ប្រចាំនៅ​ទីក្រុង​ហូជីមិញ តំណាង សម្ព័ន្ធបណ្ដា អ​ង្គការមិត្តភាព និងមន្ទីរកិច្ចកា​របរទេស​ខេត្ត  Đồng Tháp, Cần Thơ​, Gia Lai, Bình Định, Tây Ninh, Bạc Liêu, Đồng Nai ជាដើម។
 
អញ្ជើញថ្លែង​នៅទីនេះ លោកស្រី Nguyen Thi Hong Diem អនុប្រធាន សម្ព័ន្ធ​បណ្ដា​អង្គ​ការ​មិត្ត​ភាព​ទីក្រុង​ហូជីមិញ​ (HUFO) បានវាយតម្លៃខ្ពស់ចំពោះការរួមសហការរបស់បណ្ដាក្រុមហ៊ុន សម្ព័ន្ធ​សមាគម​សហគ្រាស​បរទេស​ ស្ថាប័​នការទូត និងអង្គការក្រៅរ​ដ្ឋាភិបាល ដែលបានរួមដំណើរ​ជាមួយ​ទីក្រុង​ក្នុងការ​អនុវត្ត​ន៍រា​ល់កម្មវិ​ធីស​ង្គម  និងកម្មវិធីសប្បុរសធម៌ រួមចំណែកដល់ការកែលម្អគុណភាពនៃជីវ​ភាពរស់នៅជូនអ្នកក្រី​ក្រ និងអ្នក​មាន​ស្ថានភាពរស់នៅលំ​បាក។
 
អង្គប្រជុំក៏បាន​ផ្លាស់​ប្តូរយោបល់​ដើម្បីស្វែង​យល់អំពីបទបញ្ញត្តិ ​នៃច្បាប់វៀតណាម​ក្នុងការងារ​ក្រៅរដ្ឋាភិបាល​បរទេស​​ ពិភាគ្សាអំពីបទពិសោ​ធន៏ ប្រតិបតិ្តការ​និង​វិធាន​ការនានា​ដើម្បីលើក​កម្ពស់​ប្រសិទ្ធភាព​នៃការងារ​ចលនា​ សហប្រតិបត្តិការជាមួយបណ្ដាអង្គការក្រៅ​រដ្ឋាភិបាលនៅទីក្រុងផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

Top