• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ទទួលជួបឯកអគ្គ រដ្ឋទូតអាមេរិក លោក Daniel Kritenbrink

ឆ្លៀតឱកាសនេះ ដែរ លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានប្រគល់គ្រឿង ឥស្សរិយយសមិត្តភាពជូនលោកឯកអគ្គរដ្ឋទូត Daniel Kritenbrink ដើម្បីការរួមវិភាគ ទានយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក។

លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung (ស្ដាំ) ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោកឯកអគ្គរដ្ឋទូត Daniel Kritenbrink។ (រូបថត៖ baoquocte.vn)


នាថ្ងៃទី១៦ មេសា នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Daniel Kritenbrink ដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត អនុរដ្ឋ មន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ស្ថានទូតអាមេរិក ជាពិសេសគឺលោកឯកអគ្គរដ្ឋទូតផ្ទាល់ ដែលបាន ខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍប្រកបដោយ ផ្លែផ្កា ចីរភាព និងកាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក។ លោកអនុរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ពីគោលជំហររបស់វៀតណាមដែលចាត់ទុក ថា អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូរដ៏សំខាន់ជួរមុខ ព្រមទាំងមានគោលបំណងជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ អាមេរិកលើក្របខ័ណ្ឌទាំងបីគឺ ទ្វេភាគី តំបន់និងអន្តរជាតិ ផងដែរ។ ឆ្លៀតឱកាសនេះ ដែរ លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានប្រគល់គ្រឿង ឥស្សរិយយសមិត្តភាពជូនលោកឯកអគ្គរដ្ឋទូត Daniel Kritenbrink ដើម្បីការរួមវិភាគទានយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។

Top