• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅវៀតណាម

យោងតាមសេចក្តីប្រកាសពីសេតវិមាន កាលពីថ្ងៃទី ៣០ ខែកក្កដា ដែលបានដកស្រង់ប្រសាសន៍របស់ លោកស្រី Symone Sanders នាយិការប្រព័ន្ធផ្សព្វផ្សាយរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី  Kamala Harris ដែលថា លោកស្រីអនុប្រធានាធិបតីនឹងអញ្ជើញធ្វើទស្សនកិច្ចនៅសិង្ហបុរី និងវៀតណាមនៅខែសីហាខាងមុខ។

នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកទី ២ របស់ លោកស្រី Kamala Harris ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក ហើយជាលើកដំបូងនៅតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក។ លោក ស្រី Sanders បាន លើកច្បាស់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Harris បានផ្ដល់អាទិភាពចម្បងទៅលើការកសាងទំនាក់ទំនងភាពជាដៃគូសកលឡើងវិញ និងថែរក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អនុប្រធានាធិបតី លោកស្រី  Kamala Harris សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការសន្យារបស់សហរដ្ឋអាមេរិកនៅតំបន់ អាស៊ីអាគ្នេយ៍។

អនុប្រធានាធិបតីលោកស្រី Harris នឹងជាអនុប្រធានាធិបតីអាមេរិកដើមដំបូង ដែលធ្វើទស្សនកិច្ចនៅវៀតណាមតាំងពីមុនមក។ តាមផែនការនៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Harris នឹងមានជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម និងសិង្ហបុរីដើម្បីពិភាក្សាអំពីសន្តិសុខតំបន់ ជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top