• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែលនៅ Vinh Long

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែលឆ្នាំ ២០២៣ នៅទីសំណាក់អេវែកនៃភូមិភាគ Vinh Long។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការដែល អ្នកកាន់សាសនាកាតូលិកវៀតណាមជាង ៧ លាននាក់រួមទាំងអ្នកនៅក្នុងភូមិភាគ Vinh Long បានរួបរួមគ្នាអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ ដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង; ចូលរួមក្នុងសកម្មភាពគាំពារសង្គម និងមនុស្សធម៌។ តាមនោះ ផ្សព្វផ្សាយគុណតម្លៃរបស់ប្រជាជនកាតូលិក។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានជូនពរដល់អគ្គអេវែក ភូមិភាគ Vinh Long លោក Huynh Van Hai និងបុព្វជិត បន្តណែនាំជនរួមជាតិ អ្នកកាន់សាសនាកាតូលិក ឱ្យប្រតិបត្តិបានល្អតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋាភិបាល; ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងមាតុភូមិ និងប្រទេសជាតិ។ ម្យ៉ាងវិញទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរណសិរ្សមាតុភូមិ Vinh Long បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនានិយាយរួម និងសាសនាកាតូលិក និយាយដោយឡែក អនុវត្តបានល្អនូវច្បាប់ស្តីពីជំនឿ និងសាសនា ព្រមទាំងសកម្មភាពនៃទំនាក់ទំនងជិតស្និទ្ធរវាងបក្ស និងរដ្ឋាភិបាល សិទ្ធិជាមួយជនរួមជាតិកាតូលិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top