• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីក្រុង Can Tho

នារសៀលថ្ងៃទី ២ មេសា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាពុទ្ធិកវិទ្យាល័យខ្មែរថេរវាទ និងវត្តមន្នីរង្សីនៅទីក្រុង Can Tho។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (រូបថត៖ VOV)

នៅកន្លែងអញ្ជើញទៅទស្សនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសម្តែងគោលបំណងចង់ឲ្យថ្នាក់ដឹកនាំទីក្រុង Can Tho នាពេលខាងមុខ បន្ត យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនខ្មែរនៅតំបន់នោះមានជីវភាពរស់នៅល្អប្រសើរ;  ថែទាំផលិតកម្ម និងអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ជាងនេះទៅទៀត ព្រះតេជគុណ    លោកអាចារ្យ បន្តកៀរគរ បងប្អូនជនជាតិខ្មែរឲ្យគោរពតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋឲ្យបានល្អ; អនុវត្តរាល់យុទ្ធនាការនានា ជាពិសេសយុទ្ធនាការបំផុសដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។

ក្នុងឱកាសនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man រួមជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈិម និងថ្នាក់ដឹកនាំទីក្រុង Can Tho បាននាំយកអំណោយជូនចំពោះព្រះតេជគុណ   លោកអាចា្យនៅតាមទីតាំងសាសនានានា; ជូនអំណោយដល់គ្រួសារជនជាតិខ្មែរមានស្ថានភាពលំបាកនៅទីក្រុង Can Tho ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top