• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty ឃ្លាំមើលការអនុវត្តច្បាប់ស្ដីពីការបង្ការនិងពន្លត់អគ្គិភ័យ


 អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty ឃ្លាំមើលការអនុវត្តច្បាប់ស្ដីពីការបង្ការនិងពន្លត់អគ្គិភ័យ
 

 អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានវាយ​តម្លៃ​ខ្ពស់​ចំពោះការ​ងារ​បង្ការ​ពន្លត់​អគ្គិភ័យ​ដោយ​ម្ចាស់​ការ​របស់ស្ថាប័ន អង្គភាពនានា ជាពិសេសគឺបណ្ដាសហគ្រាស ដែលកំពុងធ្វើ​សកម្មភាព​នៅ​មណ្ឌល​ឧស្សាហកម្ម​។​

នារសៀល​ថ្ងៃទី២ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងាររដ្ឋសភា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Do Ba Ty អនុប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញ​ទៅឃ្លាំមើល​ការអនុវត្ត​ច្បាប់ស្ដី​ពីការបង្ការ​ទប់ស្ដាត់​អគ្គិភ័យ​នៅគណៈ​កម្មាការ​គ្រប់គ្រងបណ្ដាមណ្ឌលឧស្សាហ​កម្មខេត្ត Dong Nai និងសហគ្រាស​ អង្គភាព​នានា​នៅក្នុង​ខេត្ត​។

នៅទី​នេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ងារ​បង្ការ​ពន្លត់​អគ្គិភ័យ​ដោយម្ចាស់ការរបស់ស្ថាប័ន អង្គភាពនានា ជាពិសេសគឺបណ្ដាសហគ្រាស ដែលកំពុង​ធ្វើសកម្មភាព​នៅមណ្ឌល​ឧស្សាហកម្ម​។ លើសពីនេះទៅទៀត អនុប្រធា​នរដ្ឋសភា លោក Do Ba Ty បា​នស្នើ​ឲ្យកង​កម្លាំង​បង្ការ​និង​​ពន្លត់​អគ្គិភ័យបន្តហ្វឹតហាត់ ​និងណែនាំដល់ក្រុមបង្ការនិង​ពន្លត់អគ្គិភ័យ​របស់សហគ្រាស​នានា​ឲ្យធានា​ការងារ​សុវត្ថិភាពបង្ការនិងពន្លត់អគ្គិភ័​យក្នុងដំណើរការ​ផលិតកម្ម​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top