• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបប្រធានក្រុមប្រឹក្សាអាជីវកម្ម EU - អាស៊ាន


 អនុប្រធានរដ្ឋសភាវៀត ណាមលោក Phung Quoc Hien (ខាងស្ដាំ) បានទទួលជួបប្រធានក្រុមប្រឹក្សាអាជីវកម្ម EU – អាស៊ាន លោក Donald Kanak (រូបថត៖ quochoi.vn)
 

នារសៀល​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅអាគាររដ្ឋសភា អនុប្រធានរដ្ឋសភាវៀត ណាមលោក Phung Quoc Hien បានទទួល​ជួបប្រធានក្រុមប្រឹក្សាអាជីវកម្ម EU – អាស៊ាន លោក Donald Kanak និងក្រុមការ​ងារ​ដែល​កំពុង​មក​បំពេ​ញទស្សនកិច្ច នៅវៀតណាម។ ថ្លែងនៅទីនេះ លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា វៀតណា​ម​ជា​និច្ច​កាលបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាសមក បណ្ដាក់ ទុននៅវៀតណាម។ វៀត​ណាម​មាន​គោល​នយោបាយបើកចំហជាច្រើន ដែលបានបង្ហាញតាមរយៈ​ការចុះ​ហត្ថលេខា​និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​​កម្មសេរី (FTA) ចំនួន១២ ហើយកំពុងចរចាលើ FTA ចំនួន៤ផ្សេងទៀត។ អនុ ប្រធានរដ្ឋសភាលោក Phung Quoc Hien បានស្នើអោយក្រុមប្រឹក្សាអាជីវកម្ម EU - អាស៊ាន​គាំទ្រ​និង​ជំរុញ​ដើម្បី​អោយ​សភាអឺរ៉ុប​និង​បណ្ដា​សភាជា​សមាជិក EU អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) និងកិច្ច ព្រមព្រៀង​គាំពារវិនិយោគ (EVIPA) យ៉ាងឆាប់ៗ។
 
ចំណែក​ឯប្រធានក្រុមប្រឹក្សាអាជីវកម្ម EU - អាស៊ានលោក Donald Kanak បានអះអាងថា សហគ្រាស EU ត្រៀម​​ខ្លួន​ជាស្រេចចែករំលែកនិងជួយឧបត្ថម្ភ វៀតណាមក្នុងការអនុវត្ត​អោយ​បាន​ល្អនូវ​តួនាទី​ជាប្រធាន​អាស៊ាន​ឆ្នាំ២០២០៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top