• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន

មុននោះ នាថ្ងៃទី ២៩ មិថុនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan មាន ជំនួបជាមួយអនុប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតលោកស្រី Sara Duterte។
  អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan នៅពិធី។ (រូបថត៖ TTXVN)  

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan តាង នាមប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀត ណាមអញ្ជើញចូលរួមពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់លោក Ferdinand Romualdez Marcos Jr ប្រធានាធិបតីហ្វីលីពីនសម្រាប់អាណត្តិ ២០២២-២០២៨ ដែលប្រព្រឹត្តទៅយ៉ាងឱឡារិកនៅរដ្ឋធានីម៉ានីល។

មុននោះ នាថ្ងៃទី ២៩ មិថុនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan មាន ជំនួបជាមួយអនុប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតលោកស្រី Sara Duterte។ នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងលោកស្រីអនុប្រធានា ធិបតី Sara Duterte បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយឯកភាពថា នាពេលខាងមុខ នឹងសម្របសម្រួលគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ បើកដំណើរការឡើងវិញនូវយន្ត ការសហប្រតិបត្តិការទ្វេភាំគីដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ជំរុញវិធានការ ពន្លឿននិងពង្រីកទំហំកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ជាពិសេសពាណិជ្ជ កម្មអង្ករក្នុងបរិបទដែលពាណិជ្ជកម្មអន្តរជាតិកំពុងរងផលប៉ះពាល់ជាច្រើនដោយវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ ភាគីទាំងពីរក៏បានឯកភាពលើការបន្តផ្លាស់ប្តូរ និងសម្របសម្រួល យ៉ាងសកម្ម ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅ សមុទ្រខាងកើត; ការអនុវត្ត DOC ហើយជំរុញឲ្យសម្រេចបាន COC ក្នុងពេលឆាប់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top