• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានជួបសន្ទនាជាមួយប្រធានអង្គការ Operation Smile


 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយប្រធានអង្គការ Operation Smile  លោកស្រី Kathy Magee 
 

 នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អនុប្រធាន​រដ្ឋនិង​ជាប្រធាន​ក្រុមប្រឹក្សា​នៃ​មូល​និធិ​គាំពារ​កុមារវៀតណាម លោកស្រី ​Dang Thi Ngoc Thinh បានទទួលជួបជាមួយលោ​កស្រី Kathy Magee ប្រធាន​អង្គការ​ Operation Smile។

ក្នុង​ជំនួបនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអះអាងថា: វៀត​ណាម​នឹង​រួម​សហការ​យ៉ាង​សកម្មនិងបង្កលក្ខណះងាយ​ស្រួល សំរាប់អង្គការ ​Operation Smile ដើម្បីនាំម​កនូវ​ស្នាម​ញញឹម​ជាច្រើន​ដល់កុមារ​ដែល​ពិការភាពតាំងពីកំណើតនៅវៀតណា​ម។​

លោក​ស្រីអនុប្រធានរដ្ឋមានបំណងថា នៅក្នុងពេលខាងមុខ អង្គការនេះនឹងមានកម្ម វិធីជាក់ស្តែង ដោយ​ឆ្ពោះទៅ​រកការ​ព្យាបាល​ពេញលេញសម្រាប់អ្នកជំងឺនិងជួយប្អូនកុមាររួមបញ្ចូលទៅក្នុងសហគមន៍។ លោកស្រី Kathy Magee សង្ឃឹមថា​ ភាគីទាំងពីរនឹងបន្តធ្វើការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពដើម្បីរៀបចំកម្មវិធី ដែល​មាន​អត្ថ​ន័យ​កាន់តែច្រើនសម្រាប់កុមារ។ ​រួមជាមួយគ្នានោះ បង្កើ​នការត​ភ្ជាប់​ព័ត៌មាន​លើក​រណី​ដែល​កុមារ​ត្រូវ​ការជួយឧបត្ថម្ភ ដើម្បីមានកុមា​រកាន់តែច្រើនដែលពិការភាព ពីកំណើត បបូ​រមាត់​ឆែប ក្រអូម​មាត់​ឆែប​... អាចរកឃើញស្នាមញញឹមនិងមា​នជីវិតល្អប្រសើរ​ជាង៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមលើកកម្ពស់​​​​ការ​ពង្រឹង​​ប្រព័ន្ធសុខុមាលភាពសង្គមនៅសន្និសីទ​អន្តរជាតិខាង​ការងារ​

វៀតណាមលើកកម្ពស់​​​​ការ​ពង្រឹង​​ប្រព័ន្ធសុខុមាលភាពសង្គមនៅសន្និសីទ​អន្តរជាតិខាង​ការងារ​

វៀតណាមវាយតំលៃខ្ពស់ចំពោះរបាយការណ៍របស់អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) លោក Gilbert F. Houngbo ស្តីពី “ការជំរុញយុត្តិធម៌សង្គម” ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមលើកកម្ពស់ការងារនិងសុខុមាលភាពសង្គម ឆ្ពោះទៅរកការងារសមរម្យនិងផ្លាស់ប្តូរដោយសមភាព។

Top