អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយប្រធានអង្គការ Operation Smile លោកស្រី Kathy Magee
នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋនិងជាប្រធានក្រុមប្រឹក្សានៃមូលនិធិគាំពារកុមារវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយលោកស្រី Kathy Magee ប្រធានអង្គការ Operation Smile។
ក្នុងជំនួបនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអះអាងថា: វៀតណាមនឹងរួមសហការយ៉ាងសកម្មនិងបង្កលក្ខណះងាយស្រួល សំរាប់អង្គការ Operation Smile ដើម្បីនាំមកនូវស្នាមញញឹមជាច្រើនដល់កុមារដែលពិការភាពតាំងពីកំណើតនៅវៀតណាម។
លោកស្រីអនុប្រធានរដ្ឋមានបំណងថា នៅក្នុងពេលខាងមុខ អង្គការនេះនឹងមានកម្ម វិធីជាក់ស្តែង ដោយឆ្ពោះទៅរកការព្យាបាលពេញលេញសម្រាប់អ្នកជំងឺនិងជួយប្អូនកុមាររួមបញ្ចូលទៅក្នុងសហគមន៍។ លោកស្រី Kathy Magee សង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពដើម្បីរៀបចំកម្មវិធី ដែលមានអត្ថន័យកាន់តែច្រើនសម្រាប់កុមារ។ រួមជាមួយគ្នានោះ បង្កើនការតភ្ជាប់ព័ត៌មានលើករណីដែលកុមារត្រូវការជួយឧបត្ថម្ភ ដើម្បីមានកុមារកាន់តែច្រើនដែលពិការភាព ពីកំណើត បបូរមាត់ឆែប ក្រអូមមាត់ឆែប... អាចរកឃើញស្នាមញញឹមនិងមានជីវិតល្អប្រសើរជាង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម