• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទៅសាកសួរសុខទុក្ខអស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនា Le Duc Thinh

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ជនរួមជាតិគ្រឹស្តសាសនិក និងអ្នកមុខអ្នកការនានា ជា ពិសេសគឺក្នុងចលនាកសាងជនបទថ្មី រួមដៃជួយឧបត្ថម្ភជនក្រីក្រ។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh មកសាកសួរសុខទុក្ខគ្រួសារ អស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនា Le Duc Thinh។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខនិងជូនពរ បុណ្យណូអែលឆ្នាំ២០១៩នៅផ្ទះរបស់អស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនា Le Duc Thinh។

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ជនរួមជាតិគ្រឹស្តសាសនិក និងអ្នកមុខអ្នកការនានា ជា ពិសេសគឺក្នុងចលនាកសាងជនបទថ្មី រួមដៃជួយឧបត្ថម្ភជនក្រីក្រ។ លោកស្រីបានសម្ដែងនូវគោលបំណងថា លោកអស្សឬទ្ធិរួមជាមួយជនរួមជាតិគ្រឹស្តសាសនិកទូទាំងប្រទេសនឹងបន្តរួមវិភាគទានកសាងប្រទេសជាតិអោយកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាការឆ្លើយតប លោកអស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនិក Le Duc Thinh បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រដ្ឋាភិបាលសម្រាប់លោកផ្ទាល់ខ្លួននិងជនរួមជាតិគ្រឹស្តសាសនិកទាំងមូល ព្រមទាំងអះអាងថា នឹងបន្តអនុវត្តយ៉ាងល្អនូវគោលនយោបាយនានារបស់បក្សនិងរដ្ឋបន្តរួមដំណើរជាមួយការអភិវឌ្ឍនៃទីក្រុងហូជីមិញក៏ដូចជា ប្រទេសជាតិទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top