• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានគុណូបការៈនៅខេត្ត An Giang

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម។

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យខេត្ត An Giang បន្តកៀងគរសង្គមទាំងមូល ចូលរួមជួយឧបត្ថម្ភជនមានគុណូបការៈ ដើម្បីលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ពួកគេ។ អនុប្រធាន​រដ្ឋលោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ជនមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត An Giang បន្តពង្រីកស្មារតីស្នេហាជាតិដោយចូលរួមឃោសនាដល់ប្រជាជនក្នុងតំបន់អោយគេអនុវត្តន៍គោលនយោបាយ​​របស់បក្ស ច្បាប់របស់រដ្ឋ ដើម្បីកសាងស្រុកកំណើតកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top