• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh៖ ជំនឿជាក់ចំពោះផ្នែកសុខាភិបាលវៀតណាមត្រូវបានលើកកំពស់ក្រោយពីជំងឺឆ្លង Covid-19

ក្រោយពីជំងឺរាតត្បាតសកល Covid-19 លើកនេះ មិនត្រឹមតែជំនឿ ជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋត្រូវបានលើកកំពស់ប៉ុណ្ណោះទេ ថែមទាំងជំនឿជាក់ ការកោតសរសើររបស់ប្រជាជននិងសហ គមន៍អន្តរជាតិ ចំពោះផ្នែកសុខាភិបាលវៀតណាមក៏កាន់តែកើនឡើងៗផងដែរ។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ជូនមន្ទីរពេទ្យត្រូពិចមជ្ឈឹម (រូបថត៖ TTXVN)


នេះជា ការអះអាងរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh នៅក្នុងជំនួបសាកសួរសុខទុក្ខ លើកទឹកចិត្តនិងលើកសរសើរអង្គភាពសុខាភិបាលឆ្នើមៗក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នាព្រឹកថ្ងៃទី២៤ មេសា នៅរដ្ឋធានីហាណូយ។

លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់លើសារសំខាន់នៃការវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះការវិវត្តន៍នៃជំងឺឆ្លង ដើម្បីដាក់ចេញដំណោះស្រាយឲ្យបានទាន់ពេលវេលា សមស្របនឹងសមត្ថភាពរបស់ប្រទេសជាតិ កៀរគរការ ចូលរួមរបស់ប្រព័ន្ធនយោបាយនិងសង្គមទាំងមូល ផ្ដល់អាទិភាពដល់ការបង្ការជំងឺ។         មុនពេលឈានចូលការប្រយុទ្ធថ្មីនាពេលខាងមុខ លោកស្រីអនុប្រធានរដ្ឋមានជំនឿជាក់ថា ផ្នែក​សុខាភិបាលនឹងបន្តព្យាបាលអស់ពីសមត្ថ ភាពសម្រាប់អ្នកជំងឺនៅសេសសល់ តាមដានយ៉ាងដិតដល់បណ្ដាករណី ដែលត្រូវបានដាក់នៅដាច់ដោយឡែក តាមស្មារតីមិនអន្តនោម័តឡើយ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top