• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្រាគ្រួសារក្រីក្រតាមស្តង់ដារក្រីក្រពហុវិមាត្រនៅវៀតណាមថយចុះមកជាង ២,៩%

អត្រាគ្រួសារក្រីក្រយោងតាមស្តង់ដារក្រីក្រពហុវិមាត្ររបស់វៀតណាមឆ្នាំ ២០២៣ គឺជាង ២,៩%, (ថយចុះ ១,១%); អត្រាគ្រួសារក្រីក្រនៅតាមស្រុកក្រីក្រមាន ប្រហែល ៣៣% (ថយចុះជាង ៥,៦%); អត្រាគ្រួសារក្រីក្រជាជនជាតិភាគតិចមានជាង ២៧,៨% (ថយចុះ ៣,២%) ដែលសម្រេចបានគោលដៅដែលរដ្ឋសភា និងរដ្ឋាភិបាល ប្រគល់ជូន។
ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ hanoimoi.vn) 
នេះជាព័ត៌មានដែលបានផ្ដល់ជូនក្នុងសន្និសីទអនឡាញទូទាំងប្រទេស បូកសរុបការងារជនជាតិឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៤ របស់គណៈ កម្មាធិការជនជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២ ខែមករា នៅទីក្រុងហាណូយ។ យោងតាមរបាយការណ៍ក្នុងសន្និសីទនេះ ការអនុវត្តការងារជនជាតិឆ្នាំ ២០២៣ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការអនុវត្តកម្មវិធី និង គោលនយោបាយជនជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំនិយាយដោយឡែក និងប្រទេសទាំងមូល និយាយរួម។
ថ្លែងមតិដឹកនាំនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៤ បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវ យកចិត្តទុកដាក់ក្នុងកម្រិតត្រឹមត្រូវចំពោះការងារទាក់ទងនឹងបងប្អូនជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ក្នុងនោះ ត្រូវតែមានភាពបត់បែនតាមកម្រិតជាក់ស្ដែងមួយ ដើម្បីអនុវត្តន៍គោលនយោបានានាឲ្យសមស្របទៅនឹងវប្បធម៌ ទំនៀមទម្លាប់ លក្ខខណ្ឌជាក់លាក់ និងកម្រិតជីវភាពរស់នៅនៃតំបន់នីមួយៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top