• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អញ្ជើញទស្សនាវត្តអារាមខ្មែរនៅខេត្តត្រាវិញ

ត្រាវិញគឺជាទឹកដី ដែលមានសំណង់ស្ថាបត្យកម្មលេចធ្លោជាច្រើន ក្នុងនោះមិនអាច មិនរំលឹកដល់វត្តអារាមបានឡើយ។
    វត្តអារាមខ្មែរនៅខេត្តត្រាវិញ

ខេត្តត្រាវិញមានប្រព័ន្ធវត្តអារាមខ្មែរច្រើនសន្ធឹកសន្ធាប់បំផុតនៅទូទាំងប្រទេស ជាមួយវត្តចំនួន ១៤៣ ខ្នង ហើយវត្តនីមួយៗសុទ្ធតែពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរ ហើយមានលក្ខណៈដ៏វិសេសវិសាលដោយឡែក។ ក្នុងនោះ លេចធ្លោបំផុតគឺត្រូវរំលឹកដល់វត្ត Vam Ray វត្តផ្នោដូង វត្តកំពង់ដូង វត្ត Ong Met និងវត្ត Long Truong ផងដែរ។

វត្តខ្មែរណាមបូតែងតែមានសំណង់ដូចជា៖ ខ្លោងទ្វារវត្ត ព្រះវិហារ កុដ សាលាឆទាន និងចេតិយជាដើម។ ព្រះវិហារគឺជាសំណង់លេចធ្លោនៃសិល្បៈស្ថាបត្យកម្ម និងចម្លាក់តុបតែងកែលម្អរបស់ជនជាតិខ្មែរ។ ដូច្នេះហើយ ព្រះវិហារត្រូវបានសាងសង់ឡើងតាមស្តង់ដារជាក់ស្ដែង៖ មានប្រវែងវេងជាងទទឹងពីរដង កំពស់ស្មើនឹងប្រវែង ហើយមានច្រករបៀងជុំវិញព្រះវិហារ។

វត្ត Vam Ray ស្ថិតនៅភូមិ Vam Ray ឃុំ Ham Tan ស្រុក Tra Cu ដេលត្រូវបានចាត់ទុកថាជាវត្តធំបំផុត និងស្រស់ស្អាតបំផុតរបស់ជនរួមជាតិខ្មែរនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែក។ មើលពីចម្ងាយ វត្ត Vam Ray ប្រៀបប្រដូចជាវិមានដ៏អស្ចារ្យអញ្ចឹង។ វត្តទាំងមូលប្រៀបប្រដូចជាស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះ ចាប់ពីខ្លោងទ្វារធំ ដំបូល ជញ្ជាំង ជណ្តើរ រហូតដល់ពុទ្ធបដិមា និងសួនច្បារ។ ស្ថាបត្យកម្មវត្ត Vam Ray មានរចនាបថអង្គររបស់កម្ពុជា គួបផ្សំជាមួយនឹងស្ថាបត្យកម្មខ្មែរដ៏វិសេសវិសាល។

វត្តផ្នោដូង (មានឈ្មោះហៅម្យ៉ាងទៀតថា វត្ត Giong Lon ឬ វត្ត Co) ស្ថិតនៅឃុំ Dai An ស្រុក Tra Cu ក៏ជាវត្តមួយដ៏ធំ និងស្រស់ស្អាតបំផុតនៅខេត្តត្រាវិញផងដែរ។ ក្នុងនាមជាវត្តតែមួយគត់នៅខេត្តត្រាវិញ ដែលមានសត្វកុកមករស់នៅយ៉ាងច្រើន ដូច្នេះហើយ វត្តនេះត្រូវបានប្រៀបប្រដូចជាទីធ្លាសត្វចាបនៅខេត្តត្រាវិញអញ្ចឹង។

ព្រះវិហាររបស់វត្តផ្នោដូងត្រូវបានរចនាដោយមានដំបូលរាងកោងរូបកន្ទុយនាគ។ កំពូលវត្តស្រួច និងខ្ពស់ជាមួយរូបព្រះព្រហ្មមុខបួន Mohabrom កេណរ ដ៏វិសេសវិសាលរបស់វប្បធម៌ខ្មែរ បង្កើតសញ្ញាសម្គាល់ពិសេសសម្រាប់វត្ត។ ព្រះតេជគុណ Truong Van Bien ព្រះចៅអធិការវត្តផ្នោដូងមានពុទ្ធដីការថា៖ វត្តមានទំហំ ៦ ម៉ឺនម៉ែត្រការ៉េ  ហើយបានសាងសង់ឡើងក្នុងឆ្នាំ ១៦៧៧។ ជនរួមជាតិខ្មែរអញ្ជើញទៅវត្តដើម្បីបំប៉នព្រលឹងខ្លួន។ ជនរួមជាតិខ្មែរទៅវត្តនាថ្ងៃទី ១ កើត ទី៨កើត ទី១៥កើត និងទី៣០រោច ដើម្បីធ្វើសក្ការបូជា ដោយនាំយកបាយ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ។ នៅពេលសាងសង់ ឬជួសជុលកែលម្អវត្ត ប្រជាពលរដ្ឋបាន រួមវិភាគទានស្ម័គ្រចិត្តតាមលទ្ធភាពផងដែរ

ស្រុក Tra Cu ក៏មានវត្តដ៏ល្បីឈ្មោះមួយទៀតគឺវត្ត Long Truong នៅភូមិ Long Truong ឃុំ Tan Hiep។ វត្ត Long Truong តែងតែត្រូវបានជ្រើសរើសជាកន្លែងរៀបចំពិធីបុណ្យទានធំៗ ដែលបានរៀបចំឡើងនាថ្ងៃពេញបូណ៌មី ខែ ៨ តាមប្រតិទិនច័ន្ទគតិ ហើយបុណ្យចូលឆ្នាំថ្មីបានប្រព្រឹត្តទៅនាខែមេសា។ វត្តមានអាយុកាល ១៨៥ ឆ្នាំហើយ។ វត្តមានពុទ្ធបដិមាចូលព្រះនិព្វាន ហើយមានបដិមាព្រះអរហន្តចំនួន ៨០ អង្គ។ នាបច្ចុប្បន្ន វត្តមានទំហំជាង ២ ម៉ឺនម៉េត្រការ៉េ (គិតទាំងបរិវេណផ្លូវ) ផងដែរ

ស្រុក Tieu Can ខេត្ត Tra Vinh មានវត្តចំនួន ១៥ ខ្នង ដែលក្នុងនោះវត្តកំពង់ដូងឬហៅម្យ៉ាងទៀតថាវត្ត O Dung គឺជាវត្តមួយដ៏លេចធ្លោបំផុត។ ព្រះតេជគុណ Kim Mạnh ព្រះចៅអធិការវត្តកំពង់ដូង មានពុទ្ធដីកាថា៖ វត្តបានសាងសង់ឡើងក្នុងឆ្នាំ ១៧១៩។ កាលពីមុន នៅមុខវត្តមានកំពង់មួយ ហើយបងប្អូនជនរួមជាតិបានលក់ផ្លែដូង និងដោះដូរទំនិញនៅទីនេះ ដូច្នេះហើយ វត្តមានឈ្មោះថាកំពង់ដូង។ វត្តមានទំហំជិត ៣ ហិកតា ។ សិល្បៈយីកេមានដើមកំណើតពីវត្ត O Dung។ នាបច្ចុប្បន្ន ព្រះចៅអធិការវត្តគឺជាព្រះសង្គមជំនាន់ទី៩ របស់វត្ត

ខេត្តត្រាវិញគឺជាទឹកដីរស់នៅដ៏យូរយាណាស់មកហើយរបស់ជនរួមជាតិខ្មែរ។ ដូច្នេះហើយ គេតែងតែឃើញវត្តអារាម ដែលពោរពេញទៅដោយលក្ខណៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។ វត្តអារាមនៅខេត្តត្រាវិញ មិនត្រឹមតែមានសម្រស់បុរមបុរាណប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងថែរក្សាឃ្លាំងវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរទៀតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top