អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ដំណើរទស្សនកិច្ចនេះមានគោលបំណងភ្ជាប់ទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មនៅខេត្តអានយ៉ាង និងអាជីវកម្មនៅកម្ពុជា។
នៅក្នុងជំនួបធ្វើការនេះ លោក ត្រឹន វ៉ាន់ថាំង អនុប្រធានសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម បានឲ្យដឹងថា គោលដៅរបស់សមាគមគឺពង្រីកការចែកចាយទំនិញវៀតណាមទៅកាន់កម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ ប្រមូលផ្តុំវិស័យដែលជាចំណុចខ្លាំង របស់អាជីវកម្មអាណិកជនវៀតណាម ដូចជា សំណង់ ដឹកជញ្ជូន កសិកម្ម នេសាទ សេវាកម្ម... និងផ្តល់ធនធានមនុស្សដែលមានគុណភាព និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្ម។
តំណាងគណប្រតិភូមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត អានយ៉ាង លោក ហ្វាម គួ ហ៊ុង នាយកប្រតិបត្តិនៃ ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម Gbi ក្រុមហ៊ុន Greenmech វៀតណាមបានឲ្យដឹងថា នឹងគាំទ្រសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីឱ្យសមាគមមានឧបករណ៍ និងមធ្យោបាយលើកកម្ពស់ការតភ្ជាប់និងផ្សព្វផ្សាយកាន់តែខ្លាំងឡើង នៅពេលខាងមុខ៕








