• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខ្ពង់រាបថ្មដុងវ៉ាន់ទទួលកិត្តិនាមជា "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ២០២៥"

នាយប់ថ្ងៃទី៦ ខែធ្នូ នៅព្រះរាជាណាចក្របារ៉ែន បានប្រព្រឹត្តទៅពិធីលើកតម្កើងពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ឆ្នាំ ២០២៥។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត ទៀង ហ្វាង បានទទួលកិត្តិនាមជា "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ ២០២៥" នៅ WTA ២០២៥ (រូបថត៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ទៀង ហ្វាង)

នៅក្នុងពិធីប្រគល់រង្វាន់នេះ ខ្ពង់រាបថ្មដុងវ៉ាន់ ឧទ្យានភូមិសាស្ត្រសកលរបស់អង្គការ យូណេស្កូ ខេត្តទៀង ក្វាង បានទទួលពានរង្វាន់ដែលឈ្នះក្នុងប្រភេទ "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ២០២៥"។

អ្នកចូលរួមពិធីនេះ មានតំណាងអង្គការទេសចរណ៍អន្តរជាតិ ភ្នាក់ងារគ្រប់គ្រង អ្នកជំនាញ អាជីវកម្ម និងសារព័ត៌មានមកពីប្រទេស និងដែនដីជាង ១០០។

ភ្ញៀវទេសចរមកទស្សនាភូមិ Lo Lo Chai ស្ថិត​ក្នុង​ខ្ពង់រាបដុងវ៉ាន់ ខេត្ត ទៀតក្វាង។ រូបថត៖ VNA

 

ថ្លែងនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្តទៀងក្វាង បានសង្កត់ធ្ងន់ថា កិត្តិនាមនេះ ជាការទទួលស្គាល់របស់ពិភពលោកចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌដែលខេត្តទៀងក្វាង បានអនុវត្តន៍យ៉ាងស្វិតស្វាញ។ នេះក៏ជាកម្លាំងចលករសម្រាប់ខេត្តក្នុងការបន្តកសាងវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខគេនៅក្នុងឆ្នាំខាងមុខ។

សូមគូសបញ្ជាក់ថា ត្រូវបានអង្គការយូណេស្កូទទួលស្គាល់តាំងពីឆ្នាំ ២០១០ ខ្ពង់រាបថ្មដុងវ៉ាន់ រក្សាប្រវត្តិសាស្ត្រវិវត្តន៍អាយុកាលជាង ៥៥០ លានឆ្នាំនៃផែនទី ហើយជាបណ្ណសារធម្មជាតិនៃហ្វូស៊ីល។ ស្រទាប់ដីល្បាប់ដែលកកកុញអស់រយៈពេលរាប់រយលានឆ្នាំបានបង្កើតជា "សារមន្ទីរភូគព្ភសាស្ត្រក្រៅវាល" ដ៏កម្រមួយនៅក្នុងពិភពលោក៕

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top